ឃុំខ្លួនបុរសម្នាក់ ក្នុងពន្ធនាគារខេត្តស្វាយរៀង
ស្វាយរៀង៖ បន្តការងារ អនុវត្តដីកាបង្គាប់អោយចាប់ខ្លួន នៅថ្ងៃទី16 ខែកញ្ញា ឆ្នាំ2020 វេលាម៉ោង 02និង30នាទីរសៀល កម្លាំងជំនាញការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ សហការជាមួយកម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកស្វាយជ្រំ ចុះអនុវត្តដីកាបង្គាប់ឲ្យចាប់ខ្លួននិងឃុំខ្លួនលេខ: ៥៣ បគ.ចខ/២០ ចុះថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២០ របស់លោកស្រី ឈុន ដាវី ចៅក្រមជំនុំជម្រះនៃសាលាដំបូងខេត្តស្វាយរៀង ដែលបង្គាប់ឲ្យចាប់ខ្លួននិងឃុំខ្លួនឈ្មោះ កែវ រតនា ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅភូមិព្នៅ ឃុំតាសួស ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង ពីបទ: លួច ប្រព្រឹត្តិនៅចំណុចភូមិព្នៅ ឃុំតាសួស ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង កាលពីឆ្នាំ២០១៤។
បច្ចុប្បន្នជនសង្ស័យឈ្មោះ កែវ រតនា ត្រូវបានកម្លាំងជំនាញផ្នែកគ្រប់គ្រងនិងអនុវត្តដីកាបំពេញនីតិវិធីបញ្ជូនទៅសាលាដំបូងខេត្តនិងបានឃុំខ្លួនក្នុងពន្ធនាគារខេត្តស្វាយរៀងរួចហើយ៕