ពីរនាក់បងប្អូន មកលេងទឹកសមុទ្រ ត្រូវទឹករលកបោករសាត់បាត់ ទេីបតែរកឃើញម្នាក់
កោះកុង៖កាលពី ថ្ងៃទី ១៧ កញ្ញា ២០២០ វេលា ម៉ោង ១៦និង១៥ នាទី ល្ងាច នៅចំណុច ឆ្នេរពយស្ងាវ ស្ថិតក្នុងភូមិព្រែកស្មាច់ ឃុំកោះស្តេច ស្រុកគីរីសាគរ កើតមានឧប្បទេវហេតុ មនុស្សចុះលេងទឹកសមុទ្រ ត្រូវរលកបោករសាត់បាត់ខ្លួន ចំនួន ២ នាក់ ដែលត្រូវជាបងប្អូននឹងគ្នា មានលំនៅ ភូមិព្រែកខ្យង ឃុំតានូន ស្រុកបុទុមសាគរ ជនរងគ្រោះ មានឈ្មោះដូចខាងក្រោម ៖
1/-ឈ្មោះ ដា ស្រីឡែន ភេទ ស្រី អាយុ ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្ស ។
2/-ឈ្មោះ ដា វីរៈថេ ភេទប្រុស អាយុ ១៥ឆ្នាំ ជនជតិខ្មែរ មុខរបរ សិស្ស ។
លុះមកដល់វេលាម៉ោង ៦:០០ នាទីព្រឹក កម្លាំងយេីងបានស្វែងរកឃេីញជនរងគ្រោះ ១ នាក់ ដែលជាប្អូនប្រុស បានអណ្ដែតទឹកស្លាប់បាត់បង់ជីវិតទៅហើយ និងម្នាក់ដែលជាបងស្រី កម្លាំងយេីង កំពុងស្វែងរកបន្តទៀត ។
បច្ចុប្បន្ន សពរងគ្រោះ បានប្រគល់ជូនក្រុមគ្រួសារ រៀបចំធ្វើបុណ្យតាមប្រពៃណី៕