ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ពេជ្រ ប៊ុនសិទ្ធផ្ដួល ភួន ឡាំកូស៊ីនដណ្ដើមកៅអីជុំទី២

128

ភ្នំពេញ៖អ្នកប្រដាល់ពេជ្រ ប៊ុនសិទ្ធក្លិបចលនាយុវជនកម្ពុជា១៥៧គុនខ្មែរបានប្រើពេលតែ២ទឹកប៉ុណ្ណោះដើម្បីផ្ដួលអ្នកប្រដាល់ ភួន ឡាំកូស៊ីនក្លិបសាន់យ៉ាន់នាគាខេត្តបន្ទាយមានជ័យដោយទាត់ឲ្យខូចជើងនៅក្នុងការប្រកួតនាយប់ថ្ងៃទី១៩កញ្ញាក្នុងព្រឹត្តិការណ៍TV5  Boxing Knock-Out Serie by Cellcard ។  សម្រាប់ព្រឹត្តិការការណ៍នេះការប្រកួតមានតែ៣ទឹកប៉ុណ្ណោះដោយសារតែការប្រកួតដែលមានតែ៣ទឹកបែបនេះបានធ្វើឲ្យគូប្រ កួតតែងតែចាប់ផ្ដើមវាយសម្រុកគ្នាតាំងពីដើមទឹកទី១តៅតែម្ដង ។ទាំងប៊ុនសិទ្ធទាំងឡាំកូស៊ីនសុទ្ធតែមានមហិច្ឆតារក្នុងការផ្ដួលគូប្រកួតដូច គ្នាតែប៊ុនសិទ្ធបានព្យាយាមវាយប្រហារជើងក្រោមឡាំកូស៊ីនបានដោយេជោគជ័យ ។  នៅទឹកទី១ឡាំកូស៊ីនត្រូវប៊ុនសិទ្ថទាត់ជ់ងបណ្ដាលឲ្យមានបញ្ហាហើយត្រូវអាជ្ញាកណ្ដាលរាប់៨ ។មកដល់ទឹកទី២អ្នកប្រដាល់រូបនេះ ដែលធ្វើឲ្យគូប្រកួតរដឹងេពីចំណុចខ្សោយនោះត្រូវគូប្រកួតវាតវាយប្រតហារជើងក្រោមបន្ថែមទៀតបណ្ដាលឲ្យអ្នកប្រដាល់រូបនេះបាត់បង់ សមត្ថភាពប្រកួតហើយក៏ត្រូវអាជ្ញាកណ្ដាលបញ្ឈប់មិនឲ្យប្រកួតបន្តឡើយ ។  ភួន ឡាំកូស៊ីនបាត់បង់ឧិកាសដើម្បីឡើងទៅប្រកួតបន្តវគ្គជម្រុះជុំទី២ត្រឹមតែវគ្គជម្រុះជុំទីី១នេះក្នុងខណ់ដែលពេជ្េ ប៊ុនសិទ្ធ ត្រៀមខ្លួនឡើងទៅប្រកួតបន្តវគ្គជម្រុះជុំទី២ទៀត ។សូមបញ្ជាក់ថាសម្រាប់ព្រឹត្តិការណ៍នេះមានអ្នកប្រដាល់៤រូបហើយដែលខ្ទាតចេញពីការ ប្រកួតហើយក៏មានអ្នកប្រដាល់៤តូបដែរដែលកក់កៅអីសម្រាប់វគ្គជម្រុះជុំទី២ ។  ចំពោះការប្រកួតក្រៅព្រឹត្តិកាណ៍ពានរង្វាន់វិញនោះអ្នកប្រដាល់ជើងថ្មីលន់ សៀកឡេងក្លិបថ្នល់ទទឹងគុនខ្មែរបានយកឈ្នះអ្នក ប្រដាល់ចាស់វស្សាងួន គាក្លិបតាឡីដំរីមានរិទ្ធដោយពិន្ទុ ។  ការប្រកួតរវាងអ្នកប្រដាល់ទាំង២រូបនេះពិតជាមានលក្ខណៈតឹងតែង ។ងួន គាមិនសូវជាមានស្នៀតអ្វីពិសេសដើម្បីផ្ដួលគូប្រកួត ក៏បិតមែនតែអ្នកប្រដាល់រូបនេះមិនងាយនរណាផ្ដួលបានមុនទឹកទី៥ឡើយ ។ការប្រកួតពិតជាមានលក្ខណៈតឹងតែងពេញទាំង៥ទឹកមែន តែលទ្ធផលចុងក្រោយលន់ សៀកឡេងបានទទយលជ័យជំនេះដោយពិន្ទុប៉ុណ្ណោះ ។  អ្នកប្រដាល់ជើងថ្មីធន ស៊ីម៉ូវក្លិបកងយោធពលខេមរភូមិន្ទត្រូវអ្នកប្រដាល់ម៉ន ភារម្យក្លិងការិយាល័យទី៥កងទ័ពជើងគោកប្រើ ជង្គង់វាយឲ្យសន្លប់មុនស្នូរជួងបញ្ចប់ទឹកទី៣ ។  នៅទឹកទី១អ្នកប្រដាល់ជើងថ្មីរូបនេះត្រូវភារម្យទាត់បណ្ដាឲ្យអាជ្ញាកណ្ដាលរាប់ម្ដងហើយតែគេនៅបន្តការប្រកួតបានទៀតតែមក ដល់ទឹកទី៣គេត្រូវភារម្យទាត់បណ្ដាលឲ្យខូចជើងមិនអាចបន្តការប្រកួតបានឡើយ ។ភារម្យបានទទួលជ័យជំនះលើអ្នកប្រដាល់ជើងថ្មីរូបនេះ មុនស្នូរជួងបញ្ចប់ទឹកទី៣តែម្ដង ។ តុប ផេងក្លិបកុលបុត្រគុនខ្មែរដែលជាអ្នកប្រដាល់ជើងថ្មីនោះប្រកួតបានត្រឹមស្មើពិន្ទុជាមួយអ្នកប្រដាល់ជើងថ្មីដូចគ្នាគឺអ្នកប្រដាល់ សូដា លីម៉ូក្លិបគោព្រៃគុនខ្មែរ ៕

អត្ថបទដែលជាប់ទាក់ទង