ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សហព័ន្ធកីឡាបាញ់កាំភ្លើងកម្ពុជាបង្កើតក្រុមការងារជំរុញ និងដឹកនាំការប្រកួតកីឡាបាញ់កាំភ្លើងកម្ពុជាអន្តរជាតិ

186
ភ្នំពេញ៖យោងតាមរបាយការណ៍របស់លោក លោក វុត្ថា ប៉ុណ្ណារិទ្ធ អគ្គលេខាធិការរងសហព័ន្ធកីឡាបាញ់កាំភ្លើងកម្ពុជានៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២០ថា សហព័ន្ធនឹងបង្កើតក្រុមការងារជំរុញ និងដឹកនាំការប្រកួតកីឡាបាញ់កាំភ្លើងកម្ពុជាអន្តរជាតិ ដែលមានឈ្មោះ “Cambodia Shooting Federation Task Force” ដើម្បីរៀបចំជំរុញ និងដឹកនាំរាល់ការហ្វឹកហាត់កីឡាករ-កីឡាការិនីក្នុងការប្រកួតអន្តរជាតិ។
ក្រុមការងារជំរុញ និងដឹកនាំការប្រកួតកីឡាបាញ់កាំភ្លើងកម្ពុជាអន្តរជាតិដែលមានសមាសភាពដូចតទៅ៖ លោក អ៊ុង ពិលី ប្រធាន លោក វុត្ថា ប៉ុណ្ណារិទ្ធ អនុប្រធាន លោក Thomas Bovet ទីប្រឹក្សាបច្ចេកទេស លោកឧកញ៉ា ទេព រិទ្ធិវិទ្ធ ទីប្រឹក្សាជាន់ខ្ពស់ ក្នុងនោះក៏បានចាត់តាំងលោក Thomas Bovet និងលោក Sylvain Vogel ជាគ្រូបង្វឹក។
ក្រុមការងារជំរុញ និងដឹកនាំការប្រកួតកីឡាបាញ់កាំភ្លើងកម្ពុជាអន្តរជាតិមានបេសកកម្មដូចជា៖ រៀបចំកម្មវិធីហ្វឹកហាត់ វគ្គបណ្ដុះបណ្ដាល និងកីឡាករ-កីឡាការិនីអោយមានទេពកោសល្យនិងមានសមត្ថភាពខ្ពស់សម្រាប់កីឡាបាញ់កាំភ្លើង។ ជាមួយនេះមានភារកិច្ចជ្រើសរើស និងអភិវឌ្ឍន៍ក្រុមដែលមានស្នាដៃខ្ពស់សម្រាប់វិញ្ញាសាបាញ់កាំភ្លើង សម្របសម្រួលចូលរួមសម្រាប់ព្រឹត្តការណ៍ប្រកួតនៅក្រៅប្រទេស ឬជាលក្ខណៈអន្តរជាតិ។
ការសិក្សា និងផ្តល់យោបល់ដល់គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាសម្រាប់រៀបចំត្រៀមស៊ីហ្គេមឆ្នាំ ២០២៣ ដែលនឹងរៀបចំឡើងដោយព្រះរាជាណាចក្រកម្ពុជា។ គ្រប់គ្រងធនធានសម្រាប់បណ្តុះបណ្តាល និងអភិវឌ្ឍន៍ក្រុមជម្រើសជាតិ៕

អត្ថបទដែលជាប់ទាក់ទង