ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ដោយសារតែភ្លើងប្រចណ្ឌ យកកាំបិតចុងស្រួច ចាក់សម្លាប់ប្តីខ្លួនឯង ដោយសារតែប្តីមានស្រីក្មេងនៅខេត្តក្រចេះ

48

ខេត្តស្ទឹងត្រែង: ស្រ្តីម្នាក់ឈ្មោះ ហួ តុំលីដា អាយុជាង ៣០ឆ្នាំស្នាក់នៅភូមិត្រពាំងព្រីង សង្កាត់ ក្រុងខេត្តស្ទឹងត្រែង បានក្លាយខ្លួនទៅជាឃាតករដោយសារតែភ្លើងប្រចណ្ឌដោយបានយកកាំបិតចុងស្រួច ចាក់សម្លាប់ប្តីខ្លួនឯង ដោយសារតែប្តីមានស្រីក្មេងនៅខេត្តក្រចេះ ហើយបុរសជាប្តីហ៊ាននាំយកស្រីក្មេងមកផ្ទះ នៅខេត្តស្ទឹងត្រែង។ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង ៣រសៀលថ្ងៃទី២១ ខែកញ្ញា ឆ្នាំ ២០២០ នៅចំណុចវាលរំពេរ ស្ថិតក្នុងភូមិការតូត ឃុំកំភុន ស្រុកសេសានខេត្តស្ទឹងត្រែង។

បន្ទាប់ពីទទួលបានដំណឹងដ៏រន្ធត់នេះ សមត្ថកិច្ចនគរបាលបានចុះអន្តរាគមន៍អនុវត្តជំនាញ និងបានឲ្យដឹងថា៖ ជនរងគ្រោះត្រូវជាប្តី ឈ្មោះ ម៉ុល ចាន់ ភេទប្រុស អាយុប្រហែលជាង៣០ឆ្នាំ បានទៅស្រឡាញ់នារីម្នាក់នៅក្រចេះ ហើយនាំយកមកផ្ទះ នៅភូមិការតូត ឃុំកំភុន ស្រុកសេសានខេត្តស្ទឹងត្រែង ប៉ុន្តែត្រូវបានប្រពន្ធដើមមកទាន់ បង្កឲ្យកើតរឿងប្រចណ្ឌ បានឈ្លោះប្រកែកគ្នា និងឈានទៅដល់ប្រព្រឹត្តអំពើឃាតកម្មនេះ។

តាមការធ្វើកោសល្យវិច្ច័យរបស់សមត្ថកិច្ចនគរបាល និងគ្រូពេទ្យបានបញ្ជាក់ថា៖ ជនរងគ្រោះត្រូវប្រពន្ធចាក់ចំនួន៣កាំបិត ចំចំនុចជិតចង្កេះ(កណ្តៀតក្អម ) បានស្លាប់នៅពេលបានបញ្ចូនមកមន្ទីរពេទ្យបង្អែកខេត្ត។ ក្រោយពេលពិនិត្យកន្លែងកើតហេតុ និងធ្វើកោសល្យវិច្ច័យរួច សពត្រូវបានប្រគល់ជូនទៅឪពុកម្តាយខាងប្តីយកទៅធ្វើបុណ្យទៅតាមប្រពៃណី ចំណែកស្ត្រីដៃដល់ជាប្រពន្ធត្រូវបាននាំខ្លួនយកមកអនុវត្តតាមនីតិវិធី៕

អត្ថបទដែលជាប់ទាក់ទង