ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឯកឧត្តម ខៀវ កាញារិទ្ធ ព្រមាន​ដក​លោក ព្រំ សាន ចេញពី​ក្រសួង

71

 

​ភ្នំពេញ​៖ ​ក្រោយ​រង​ការ​រិះគន់ថា​ខ្លួន​ជាម​នុស្ស​ចិត្ត​ព្រះ សង្សារ​វាយ​ឡើង​ប៉ោង​មុខ​ប៉ុណ្ណឹង​ហើយ
នៅ​ឆ្លៀត​យក​បាយ​ឲ្យ​សង្សារ​ដល់​ក្នុង​ប៉ុស្តិ៍​ប៉ូលិស​ទៀត និង​ចោទថា ត្រូវ​ប្រុស​ស្នេហ៍​បណ្តូលចិត្ត​វាយ​អ៊ីចឹង​សម​មុខ​ហើយ​នោះ ដោយ​អត់ទ្រាំ​ពុំបាន​នឹង​ពាក្យ​គេ​រិះគន់ និង​ចោទប្រកាន់​គ្មាន​ការពិចារណា​តែៗ​ស្ករៗ​បែបនេះ ស​ម៉ី​ខ្លួន​នារី​រងគ្រោះ​ក៏បាន​ឡាយ​វីដេអូ​ធ្វើការ​បកស្រាយ​ជុំវិញ​បញ្ហា​ទាំងអស់នេះ កាលពី​ល្ងាច​ថ្ងៃទី​២២ ខែកញ្ញា ឆ្នាំ​២០២០ ដើម្បី​ឲ្យ​បងប្អូន​មហាជន​ជុំ​មានការ​យល់ច្រឡំ​ត ជេរប្រមាថ​មកលើ​រូបនាង​ត​ទៀត​។​

​ក្នុងនោះ​នាង​បានបញ្ជាក់​ប្រាប់ថា មូលហេតុ​ដែល​នាង​មិន​ដាច់ចិត្ត​យក​បាយ​ទៅ​ឲ្យ​អតីត​សង្សារ​រូបនេះ​ទៅដល់​ក្នុង​ប៉ុស្តិ៍​ប៉ូលិស គឺ​ដោយសារ​រូបគេ​សុំ​ជួប​មុខជា​លើកចុងក្រោយ​។ ហើយ​មួយ​រឿង​មួយវិញទៀត ទាក់ទង​ចោទថា​មាន​ប្រុស​ថ្មី សង្សារ​វាយ​មិន​ខុស នាង​ក៏​សូមបញ្ជាក់ថា នេះ​ជា​រឿង​មិន​ពិត​នោះទេ ដោយ​រូបថត​ស្វី​តៗ​២​សន្លឹក​ថត​ជាមួយ​ប្រុស​ក្មេង​ម្នាក់​នោះ គាត់​គ្រាន់តែ​អ្នកដទៃ​រាប់អាន​គ្នា​ដូច​បងប្អូន​បង្កើត​ប៉ុណ្ណោះឯង ហើយ​រូបថត​នេះ​នាង​បាន​ផុស​តាំងពី​យូរយារ​ណាស់​ហើយ ប៉ុន្តែ ដោយសារតែ​មនុស្ស​មួយចំនួន​ចង់​ល្បី ពួកគេ​បាន​យក​រូបថត​ទាំងពីរ​នេះ​មក​ផុស ហើយ​និយាយ​បង្ខូចឈ្មោះ​របស់​នាង​បែបនេះ ដែល​ធ្វើ​ឲ្យ​មហាជន​កាន់តែ​ស្អប់ខ្ពើម​រូបនាង​កាន់តែខ្លាំង​។​

​យ៉ាងណាមិញ ទន្ទឹមនឹង​រូបថត​ស្វី​តៗ​ទាំងពីរ​នេះ ត្រូវបាន​គេ​ស៊ែ​រតៗ​គ្នា​ឡើង​ព្រោងព្រាត ជាមួយ​ពាក្យពេចន៍​ដាក់​ឡើង​កប់ៗ​មាត់​យ៉ាងច្រើន​ក្នុងនោះ​គណនី​លោក ព្រំ សាន (San Prum) ក៏បាន​ភ្ជាប់​រូបភាព​ទាំងនោះ​ប៉ុន្មាន​សន្លឹក ដោយ​ភ្ជាប់​សារ​លើកឡើងថា​៖ «​ចែ​ឯង​សម្បូរ​ប្រុស​ក្មេង​ហើយ​ឌឺ​ប្តី​ចឹ​ង​បាន​ត្រូវ​ប្តី​វាយ បើ​ខ្ញុំ​វិញ មិន​វាយ​ទេ ឲ្យ​នាង​ទៅ​ចុះ ហើយក៏​មិន​យក​វិញ​ដែរ ហឹ​ង្សា​គឺ​ខុសច្បាប់​មិនមែនជា​ដំណោះស្រាយ​ទេ​!»​។​

​ទោះយ៉ាងណា ក្រោយពី​បានឃើញ​លោក​ព្រំ សាន បាន​បង្ហោះ​ហាក់​ជាន់ពន្លិច​នារី​រងគ្រោះ​បន្ថែម ដោយ​ពុំបាន​ស្រាវជ្រាវ​រឿងហេតុ​ច្បាស់​ស្រាប់តែ​ឯកឧត្តម ខៀវ កាញារិទ្ធ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន បានធ្វើ​ការព្រមាន​ដក​រូបលោក​ចេញពី​ក្រសួង​ព័ត៌មាន​។

​ដោយ​ក្នុងនោះ តាមរយៈ​គណនី​ហ្វេ​ស​ប៊ុ​ក​របស់​ឯកឧត្តម បាន​បង្ហោះ​សារ​ព្រមាន​យ៉ាង​ដូច្នេះ​ថា​៖ «​សូម​និយាយ​ជា​សាធារណៈ ព្រោះ​ច្រើនដង​ពេក​នាំ​ឲ្យ​ខូច​ឈ្មោះ​ក្រសួង​។ បើ​លោក ព្រំ​សាន នៅតែ​បង្ហោះ​របៀបនេះ​ទៀត ក្រសួង​សូម​បណ្តេញ​លោក​ចេញពី​ការងារ​ហើយ​។​»៕

 

អត្ថបទដែលជាប់ទាក់ទង