ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

នគរបាល​ខណ្ឌ​ប្ញ​ស្សី​កែវ​បង្ក្រាប​ជាក់ស្តែង​ករណី​លួច​ម៉ូតូ​, ក្លែង​លិខិត​ឯកសារ​សាធារណៈ ទទួលផល​ចោរកម្ម​

88

 

​ភ្នំពេញ ៖ នគរបាល​ខណ្ឌ​ប្ញ​ស្សី​កែវ ឃាត់ខ្លួន​បុរស​ម្នាក់ ករណី​លួច​ម៉ូតូ​, ក្លែង​លិខិត​ឯកសារ​សាធារណៈ ទទួលផល​ចោរកម្ម រក្សាទុក​នូវ​សារធាតុ​ញៀន​ខុសច្បាប់ នៅ​ចំណុច​បន្ទប់​ជួល​លេខ​៦ ស្ថិតនៅ​ក្រុមទី​១១ ភូមិ​ក្រោលគោ សង្កាត់​គីឡូម៉ែត្រ​លេខ​៦ ខណ្ឌឫស្សីកែវ នៅ​ថ្ងៃទី​២៣ ខែកញ្ញា ឆ្នាំ​២០២០ វេលា​ម៉ោង​៨​និង​៣០​នាទី ។​

​លោក ហ៊ាង ថា​រ៉េត អធិការនគរបាល​ខ​ណ្ឌ​ប្ញ​ស្សី​កែវ បានអោយដឹងថា ជនសង្ស័យ​ឈ្មោះ យី ណា​រ៉េត ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ មុខរបរ​ទិញ​លក់​ម៉ូតូ ស្នាក់នៅ​ផ្ទះជួល ក្រុមទី​១១ ភូមិ​ក្រោលគោ សង្កាត់​គីឡូម៉ែត្រ​លេខ​៦ ខណ្ឌ​ឬ​ស្សី​កែវ រាជធានី​ភ្នំពេញ មាន​សារធាតុ​ញៀន​។​

​ចំណែក​ជនរងគ្រោះ​ឈ្មោះ ដាវ សុ​វ​ន្ត័ ភេទ​ប្រុស អាយុ​២៧​ឆ្នាំ មុខរបរ​បេ​ី​កបរ ស្នាក់នៅ​ផ្ទះជួល ភូមិ​បឹង​សាឡាង សង្កាត់​ឫស្សីកែវ ខណ្ឌ​ឬ​ស្សី​កែវ ។​

​ក្នុងនោះ សមត្ថកិច្ច​ដកហូត​បា​ន​ម៉ូតូ ១​គ្រឿង ម៉ាក​ស្កុប​ពី ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 1IE-8531 ប​ណ្ណ័​សម្គាល់​យានយន្ត​ចំនួន​៥​សន្លឹក​, ថ្នាំ​ក្រាម ពណ៌​ស​ថ្លា ចំនួន ២​កញ្ចប់ (​តូច​មួយ​ធំ​មួយ​) និង​ទូរស័ព្ទដៃ​ចំនួន ១​គ្រឿង​ម៉ា​កវី​វ៉ូ ពណ៌​ខ្មៅ ។​

​សមត្ថកិច្ច​ខណ្ឌ​ប្ញ​ស្សី​កែវ បានអោយដឹងថា នៅ​ថ្ងៃទី​១៨ ខែកញ្ញា​ឆ្នាំ​២០២០ វេលា​ម៉ោង ១៧​និង ៣០​នាទី ជនរងគ្រោះ បាន​បាត់​ម៉ូតូ​របស់ខ្លួន នៅក្នុង​សង្កាត់​បឹងកក់​២ ខណ្ឌទួលគោក​។ លុះដល់​ថ្ងៃទី​២៣ ខែកញ្ញា​ឆ្នាំ​២០២០ វេលា​ម៉ោង ៨​និង​៣០​នាទី ជនរងគ្រោះ​បាន​ប្រទះឃើញ​ម៉ូតូ​របស់ខ្លួន​ដែល​ជនសង្ស័យ​កំពុង​ជិះ​នៅ​ចំនុច​មុខ​បន្ទប់​ជួល​ខាងលើ ហើយ​ក៏បាន​ប្ដឹង​រាយការណ៍ ឈានដល់​ការ បង្ក្រាប​ជាក់ស្ដែង ឃាត់ខ្លួន​ជនសង្ស័យ​រួមទាំង​វត្ថុតាង​ខាង​លេ​ី​។​
​បច្ចុប្បន្ន​ជនសង្ស័យ រួមទាំង​វត្ថុតាង​ដកហូត​បាន​ត្រូវបាន​កសាង​សំណុំរឿង​បញ្ជូនទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​អនុវត្ត​ទៅតាម​នីតិវិធី​ច្បាប់​។ ដោយឡែក​ម៉ូតូ​បានប្រគល់​ឲ្យ​ជនរងគ្រោះ​វិញ ៕​

អត្ថបទដែលជាប់ទាក់ទង