នគរបាលខេត្តបាត់ដំបង ឃាត់ខ្លួនជនសង័្សយម្នាក់ ក្នុងអំពេីលួចទ្រព្យសម្បត្តិអ្នកដទៃ
ពីថ្ងៃ អង្គារ ៥កេីតខែអស្សុជឆ្នាំជូតទោ ស័កព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី ២២ ខែ កញ្ញា ឆ្នាំ ២០២០ វេលាម៉ោង ០២និង៣០នាទីរំលងអាធ្រាត្រ នៅចំណុច ភូមិកាប់គោថ្មី សង្កាត់អូរចារ ក្រុងបាត់ដំបង ខេត្តបាត់ដំបង មានករណីលួចយកទ្រព្យសម្បត្តិក្នុងលំនៅដ្ឋានមួយបានកេីតឡេីង ដែលករណីនេះបង្កដោយជនសង័្សយមិនស្គាល់មុខធ្វេីសកម្មភាពចូលលួចយកទ្រព្យសម្បត្តិរបស់ជនរងគ្រោះ ឈ្មោះ ផាន សាឯម ភេទស្រី អាយុ ៤៣ឆ្នាំ មានទីលំនៅដូចខាងលេី និងយកបានទ្រព្យសម្បត្តិមួយចំនួន។
ទទួលបានព័ត៌មាននេះលោកឧត្តមសេនីយ៍ត្រី សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងបានបញ្ជាដឹកនាំដល់ផែនជំនាញដែលមានលោកវរសេនីយឯក លឹម ពុទ្ធីឡា ស្នងការរងទទួលផែន ធ្វេីការស្រាវជ្រាវភ្លាមៗដោយមានកម្លាំងនគរបាលការិយាល័យព្រហ្មទ័ណ្ឌកំរិតស្រាលដឹកនាំដោយលោកវរសេនីយ៍ឯក ឈឿង គឹមសុង ជានាយការិយាល័យរហូតដល់វេលាម៉ោង០០និង០៥នាទីរំលងអាធ្រាត្រឈានចូលថ្ងៃទី២៣ ខែ កញ្ញា ឆ្នាំ២០២០ បានធ្វេីការឃាត់ខ្លួនជនសង័្សយដែលធ្វេីសកម្មភាពក្នុងករណីខាងលេីម្នាក់ឈ្មោះ យ៉ា មករា ភេទប្រុស អាយុ ៣០ឆ្នាំ បច្ចុប្បន្នស្នាក់នៅបន្ទប់ជួល ស្ថិតក្នុងភូមិ អូរចារ សង្កាត់អូរចារ ក្រុងបាត់ដំបង ខេត្តបាត់ដំបងនិងដកហូតសម្ភារ:រួមមាន៖
-លោហធាតុ ពណ៌លឿង ( ប្រភេទខ្សែដៃ )ចំនួន ០១ ខ្សែ
- លោហធាតុពណ៌លឿង ( ប្រភេទខ្សែ ក ) គ្មានបន្តោងចំនួន០១ ខ្សែ
- លោហធាតុពណ៌លឿង ( ប្រភេទចិញ្ជៀន ) ចំនួន០១ វង់
- ទូរសព្ទដៃ ម៉ាក OPPO ពណ៌ ខៀវ ចំនួន០១ គ្រឿង
- កាបូបកាន់ដៃ ពណ៌ផ្កាឈូកចំនួន ០១
- កាបូបក្រវ៉ាត់ចង្កេះ ពណ៌ ស្លែចំនួន ០១
- ឧបករណ៍ប្រើប្រាស់សម្រាប់កៀបសក់ ចំនួន ០៥
- កន្ត្រៃ ចំនួន ០២
- ដង្កាប់ចំនួន ០១
- តួណឺវីស ចំនួន ០១
- ដែកឆាប ចំនួន ០១
- ផ្លែកាំបិតមុខពីរ កែច្នៃដាក់ដង ធ្វេីពីអ៉ីណុក ចំនួន ០១ ដេីម
- កាបូប ស្ពាយចំនួន ០១
ជនសង្ស័យខាងលេីបានឆ្លេីយសារភាពអំពីសកម្មភាពរបស់ខ្លួនដែលបានប្រព្រឹត្តិ(លួច)ទ្រព្យសម្បត្តិខាងលេី ហេីយពេលនេះនគរបាលកំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តបាត់ដំបង ដេីម្បីចាត់ការតាមផ្លូវច្បាប់រីឯទ្រព្យសម្បត្តិបានប្រគល់ជូនម្ចាស់វិញ៕