ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឃាតករជាប្តី សម្លាប់ប្រពន្ធយកសព ទៅកប់បំបាត់ភស្តុតាង

83

ខេត្តព្រះវិហារ​៖

ឃាតកម្មមួយបានកើតឡើងនៅភូមិស្ទឹងខៀវតេជោ ឃុំស្រអែម​ ស្រុកជាំក្សាន្ត​ ខេត្តព្រះវិហារ​ កាលពីថ្ងៃទី 24 ខែកញ្ញាឆ្នាំ 2020។

ក្រោយទទួលព័ត៌មាន​ កម្លាំងនគរបាលស្រុក​ជាំក្សាន្ត​ ចុះធ្វេីការស្រាវជ្រាវ ស៊ើបស៊ើបអង្កេតលេីករណីនេះជាបន្ទាន់។ជាលទ្ធផល​សមត្ថកិច្ចបានជីករណ្ដៅរកឃេីញសាកសពជនរងគ្រោះ​ ឈ្មោះ​ ហូយ​ ផល្លា​ ភេទស្រី​ អាយុ៥៥ឆ្នាំ​ នៅចំណុចដីឡូតិ៍ផ្ទះរបស់ជនរងគ្រោះ​ ស្ថិតក្នុងភូមិស្ទឹងខៀវតេជោ​ ឃុំស្រអែម​ ស្រុកជាំក្សាន្ត​​ ដែលត្រូវបានជន​សង្ស័យ​ជាប្ដី​ ឈ្មោះ​ ស៊ិន​ ស៊ឺម ភេទប្រុស​ អាយុ៥២ឆ្នាំ​ មុខរបរកងទព័​ រស់នៅភូមិឃុំកេីតហេតុ​ បានវាយសម្លាប់ក្នុងជម្លោះហិង្សាក្នុង​គ្រួសារ​ កាលពីថ្ងៃទី​១៧ខែកញ្ញា​ឆ្នាំ២០២០​ វេលាម៉ោងប្រហែល២១និង៣០នាទី​។

ករណីនេះ​ សមត្ថកិច្ចបានធ្វេីការឃាត់ខ្លួនជនសង្ស័យ ដេីម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តព្រះវិហារ៕

អត្ថបទដែលជាប់ទាក់ទង