ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប៉ូលិសអាមេរិកប្រើធម៌ក្តៅបង្ក្រាប-ចាប់ខ្លួនបាតុករ​១២៧នាក់ ក្រោយផ្ទុះអំពើហិង្សាពាក់ព័ន្ធការស្លាប់ស្ត្រីស្បែកខ្មៅនៅរដ្ឋ Kentucky

98

ជុំវិញបញ្ហាខាងលើនេះអភិបាលក្រុង Louisville លោក ហ្គ្រេក ហ្វីសសឺ (Greg Fischer) បាននិយាយថា យើងបានឃើញសោកនាដកម្មគ្រប់គ្រាន់ហើយ បន្ទាប់ពីការតវ៉ានៅក្នុងទីក្រុងនេះ ដែលនាំឲ្យមនុស្សសរុបចំនួន ១២៧នាក់ត្រូវបានចាប់ខ្លួន និងមន្ត្រីប៉ូលិស ០២ត្រូវបានបាញ់ឲ្យរងរបួសកាលពីយប់មិញ។ អភិបាលក្រុងរូបនេះក៏បានសង្កត់ធ្ងន់ទៀតថា ហេតុការណ៍យប់មិញនេះ គឺពិតជាមិនរឿងដែលអាចទទួលយកបាននោះទេ។

ការតវ៉ាបានផ្ទុះឡើងនៅទីក្រុងល្វីសវីល និងទីក្រុងផ្សេងៗទៀតនៅទូទាំងសហរដ្ឋអាមេរិក កាលពីថ្ងៃពុធសប្តាហ៍នេះបន្ទាប់ក្រុមសមាជិក នៃគណៈវិនិច្ឆ័យរបស់តុលាការ បានសម្រេចមិនចោទប្រកាន់ប៉ូលិសណាម្នាក់ឡើយ​ពាក់ព័ន្ធនឹងការស្លាប់របស់ស្ត្រីស្បែកខ្មៅវ័យ ២៦ឆ្នាំ​ដែលត្រូវបានប៉ូលីសបាញ់សម្លាប់ នៅក្នុងផ្ទះល្វែងរបស់នាងកាលពីឆ្នាំ២០១៩។

ជុំវិញបញ្ហាខាងលើនេះក្រុមបាតុកររាប់ពាន់នាក់ បាននាំគ្នាដើរជាក្បួននៅតាមដងផ្លូវនៃទីក្រុង Louisville ក្បែរផ្ទះរបស់នាង Taylor ដើម្បីទាមទាររកយុត្តិធម៌ឲ្យនាងបន្ទាប់ពីសេចក្តីប្រកាសរបស់ក្រុមគណៈវិនិច្ឆ័យ។ គួរបញ្ជាក់ថា ដំបូងឡើយការធ្វើបាតុកម្មបានចាប់ផ្តើមដោយសន្តិវិធីប៉ុណ្ណោះ ប៉ុន្តែវាក៏បានក្លាយទៅជាអំពើហិង្សាភ្លាមៗ នៅពេលដែលក្រុមអ្នកតវ៉ាបានប៉ះទង្គិច ជាមួយប៉ូលិសបង្ក្រាបកុប្បកម្ម៕

អត្ថបទដែលជាប់ទាក់ទង