ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ព្រះមហាក្សត្រម៉ាឡេស៊ី បដិសេធចំពោះការសុំចូលគាល់ ពីអ្នកនយោបាយនានាដោយសារទ្រង់មិនស្រួលព្រះកាយ ខណៈជម្លោះនយោបាយនៅម៉ាឡេស៊ីផ្ទុះឡើងវិញ

97

 

ម៉ាឡេស៊ី៖ មន្ត្រីព្រះបរមរាជវាំងម៉ាឡេស៊ី នៅថ្ងៃសុក្រនេះបានឲ្យដឹងថា ព្រះចៅ អាប់ឌុលឡោះ ស៊ូលតង់ អាហ៍ម៉ាតើ ហ្សាហ៍ នឹងមិនរាជានុញ្ញាតឲ្យនរណាម្នាក់ចូលគាល់ទ្រង់មួយសប្តាហ៍ ខណៈដែលមេដឹកនាំបក្សប្រឆាំងគឺលោក អាន់វ៉ារ អ៉ីប្រហ៊ីមចង់ចូលគាល់ព្រះអង្គ ដើម្បីទូលសុំបង្កើតរដ្ឋាភិបាលថ្មី ដោយលោកផ្ទាល់បានអះអាងថា ទទួលបានសំឡេងគាំទ្រភាគច្រើនក្នុងសភា។ នេះបើតាមការចុះផ្សាយ ដោយសារព័ត៌មាន Channel News Asia នាថ្ងៃសុក្រ ទី២៤ ខែកញ្ញា ឆ្នាំ២០២០។

នៅសប្តាហ៍នេះ លោក អាន់វ៉ារ អ៊ីប្រហ៊ីម បានប្រកាសថា លោកបានទទួលសំឡេងភាគច្រើនពីសមាជិកសភា ដើម្បីទម្លាក់នាយករដ្ឋមន្ត្រីបច្ចុប្បន្នគឺលោក មូហៃយីដទីន យ៉ាស៊ីន ប៉ុន្តែលោកត្រូវតែទូលបញ្ចុះបញ្ចូលព្រះមហាក្សត្រសិនថា លោកពិតជាបានទទួលបានសំឡេងគ្រប់គ្រាន់ ដើម្បីបង្កើតរដ្ឋាភិបាលថ្មីប្រាកដមែន។
ទោះជាយ៉ាងណាក៏ដោយនាយករដ្ឋមន្ត្រីម៉ាឡេស៊ីកំពុងកាន់អំណាច លោក មូហៃយ៉ាឌទីនដែលត្រូវបានគេមើលឃើញថា មានសំឡេងគាំទ្រតិចនោះ បានច្រានចោលការអះអាងរបស់លោក អាន់វ៉ារ និងបានទាមទារឲ្យលោកបង្ហាញភស្តុតាង តាមរយៈដំណើរការនៃរដ្ឋធម្មនុញ្ញ។

អត្ថបទដែលជាប់ទាក់ទង