ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អភិបាលរាជធានីចុះ សំណេះសំណាល និងសួរសុខទុក្ខ ប្រជាពលរដ្ឋក្នុងបុរីសន្តិភាពរួមនិងការផ្តល់ជូននូវការធ្វើផ្លូវលូតមតាមការសន្យា

696

ភ្នំពេញ៖ អភិបាលរាជធានីភ្នំពេញលោកឃួង ស្រេងនាព្រឹកថ្ងៃទី៣ កក្កដា២០១៨នេះបាននឹងកំពុងលោកដឹកនាំក្រុមការងារ មកជួបសំណេះសំណាល សួរសុខទុក្ខនិងស្តាប់សំណូមពរប្រជាពលរដ្ឋក្នុងបុរីសន្តិភាព២ក្នុងសង្កាត់ចោមចៅទី២ ខណ្ឌពោធិសែនជ័យ ហើយក្នុងឱកាសនោះ លោកអភិបាលផ្តល់ជូននូវការធ្វើផ្លូវនិងលូ ជូនប្រជាពលរដ្ឋតមតាមការសន្យា កាលពីមុនពេលបោះឆ្នោត។

    លោកឃួង ស្រេង បានបន្តអោយដឹងថា នៅក្នុងបុរីសន្តិភាព២ក្នុងសង្កាត់ចោមចៅទី២ ខណ្ឌពោធិសែនជ័យនេះ រដ្ឋបាលរាជធានីភ្នំពេញ បានកសាងសមិទ្ធិផលជាច្រើន ដើម្បីបំពេញទៅតាមតំរូវការជាមូលដ្ឋានរបស់បងប្អូនប្រជាពលរដ្ឋនៅទីនេះ ដែលពីមុនតំបន់នេះគ្មានអ្វីទាំងអស់ តែមកដល់ឥឡូវនេះបងប្អូនមានផ្ទះសំបែងរស់នៅសមរម្យ,មានទីផ្សារ,មានប្រពន្ធ័ទឹក,ភ្លើងរដ្ឋប្រើប្រាស់ មានសេវារថយន្តក្រុងនិងសេវាសុខភាពជាដើម។

   ក្នុងឱកាសនោះ លោកឃួង ស្រេង ក៏បានថ្លែងការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះបងប្អូនប្រជាពលរដ្ឋទាំងអស់ដែលបានអញ្ជើញទៅបោះឆ្នោតយ៉ាងច្រើនកុះកកកន្លងមកនេះ ។ លោកថា ក្នុងនាមអាជ្ញាធរ ដែលជាម៉ែ ជាឳប្រជាណលរដ្ឋតែងគិតគូរពីសុខទុក្ខប្រជាពលរដ្ឋគ្រប់ពេល ៕

 

អត្ថបទដែលជាប់ទាក់ទង