ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ចាប់បុរសម្នាក់ជួញដូរ គ្រឿងញៀន

57

បាត់ដំបង៖កាលពីថ្ងៃសុក្រ ៩កេីត​ ខែ​ អស្សុជ​ ឆ្នាំ​ជូតទោ ស័ក​ព.ស.២៥៦៤​ ត្រូវនឹងថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ ២០២០ វេលាម៉ោង ១៥និង៤០នាទី អនុវត្តតាម យោ​បល់ដឹកនាំរបស់លោក​ឧត្តមសេនី​យ៍ត្រី​ សាត​ គឹមសាន​ ស្នងការនៃ​ស្នងការដ្ឋាននគរ បាល​ខេត្តបាត់ដំបង​ ព្រមទាំងយោបល់ណែនាំជំនាញពី​លោកឧត្តមសេនីយ៍ត្រី​ កុយ​ ហៀង​ ស្នងការរងផែន​ការងារ​ប្រឆាំងគ្រឿង​ញៀន​លោកវរសេនីយ៍ទោ​ ម៉ែន​ រីម​ អធិការនគរបាលស្រុកសំឡូតដឹកនាំកម្លាំងផ្នែកប្រឆាំងគ្រឿង ញៀននៃអធិការដ្ឋាននគរបាលស្រុកចុះប្រតិបត្តិការបង្រ្កាបករណី រក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន ០១ករណី នៅចំណុចក្រុមទី០៩ ភូមិស្រែជីពៅ ឃុំមានជ័យ ស្រុកសំឡូត ខេត្តបា ត់ដំបង ក្នុងបទល្មើសជាក់ ស្តែង។

ក្នុងកិច្ចប្រតិបត្តិការសមត្ថកិច្ចន​គរបាល​ឃាត់ខ្លួនជនសង្ស័យបានចំនួន ០១នាក់ ឈ្មោះ ភឹម ផាន់ណា ហៅ ង៉ែត ភេទប្រុស អាយុ២៣ឆ្នាំ មានទី លំនៅក្រុមទី១៦ ភូមិស្រែជីពៅ ឃុំមានជ័យ ស្រុកសំឡូត ខេត្តបាត់ដំបង ។
*-វត្ថុតាងចាប់យកបានរួមមាន ៖
-ម្សៅក្រាមពណ៌សថ្លាច្រកក្នុងកូនថង់ប្លាស្ទិកពណ៌សថ្លា ចំនួន ០១ថង់ ទម្ងន់ ១០,៥២ក្រាម (ទាំងសំបក) សង្ស័យជាសារធាតុញៀន ប្រភេទមេតំហ្វេតាមីន​ ម៉ាទឹកកក​ICE
-ទូរស័ព្ទដៃចំនួន ០១គ្រឿង (ចាស់)
-ថង់សម្រាប់រំលែកច្រកថ្នាំញៀនលក់ និងសម្ភារៈសម្រាប់ប្រើបាស់ថ្នាំញៀនមួយចំនួន ។

ពេលនេះនគរបាលស្រុកកំពុងរៀបចំបញ្ជូនមកការិយាល័យជំនាញ ដេីម្បីចាត់ការបន្តតាម នីតិ វិធី៕

អត្ថបទដែលជាប់ទាក់ទង