ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប្រជាពលរដ្ឋ​ក្រីក្រ​៤០​គ្រួសារ មកពី​៥​ភូមិ បានទទួល​ប​ណ្ណ័​សមធ​ម៏ ពី​អាជ្ញាធរ សង្កាត់​កោះដាច់ ខណ្ឌ​ជ្រោយចង្វារ

58

 

​ភ្នំពេញ​៖ ប្រជាពលរដ្ឋ​ក្រីក្រ​៤០​គ្រួសារ មកពី​៥​ភូមិ​បានទទួល​ប​ណ្ណ័​សមធ​ម៏ (​ក្រ​១) (​ក្រ​២) ពី​អាជ្ញាធរ​សង្កាត់​កោះដាច់ ខណ្ឌ​ជ្រោយចង្វារ ជា​លើក​ទី​៣ សរុប​ទាំង​៣​លើក​នេះ ៣៩៦​គ្រួសារ និង​ក្រុមការងារ​ចុះជួយ​សង្កាត់​កោះដាច់ ដោយមាន​ការចូលរួម​ជា​អ​ធិ ប​តី​ភាព លោក ណុប ចាន់ណា​រិន្ទ អនុប្រធាន​ក្រុមការងារ ចុះជួយ​ខណ្ឌ​ជ្រោយចង្វារ និង​ជា​ប្រធាន​ក្រុមការងារ រាជរដ្ឋាភិបាល​ចុះជួយ សង្កាត់​កោះដាច់ កាលពី​ថ្ងៃទី​២៦ កញ្ញា ឆ្នាំ​២០២០ នៅ​សាលាបឋមសិក្សា​រនៈ កោះដាច់ ។
លោក ណុប ចាន់ណា​រិន្ទ បាន​បញ្ជាក់ថា​៖ នេះ​ជាការ​យកចិត្តទុកដាក់​របស់​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា ដែល​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បាន ប្រកាស​ដាក់ចេញ​នូវ​(​កម្មវិធី​ផ្តល់​សាច់ប្រាក់​ជូន​ប្រជាពលរដ្ឋ​ដែលមាន​ជីវភាព​ក្រីក្រ និង​ងាយ​រង គ្រោះ​ដោយសារ​ផលប៉ះពាល់ នៃ​ជំងឺ​កូ​វីដ​-១៩) នៅ​ទូទាំងប្រទេស និង​បាន​បញ្ចេញ​ប្រាក់​១២៥​លាន ដុល្លារ​រួចទៅហើយ ហើយ​រាជរដ្ឋាភិបាល​នឹង​ត្រៀម​បញ្ចេញ​ថវិកា​បន្តទៀត បើសិនជា​ហេតុការណ៍​ផល ប៉ះពាល់​នៃ​ជំងឺ​កូ​វីដ​-១៩ នេះ​អូស​អន្លាយ​បន្តទៀត ប៉ុន្តែ​រាជរដ្ឋាភិបាល​នឹង​បញ្ឈប់​សកម្មភាព​វិញ​ផងដែរ បើ សិន​ជា​ស្ថានភាព​បាន​ប្រសើរឡើង​។​
លោក ណុប ចាន់ណា​រិន្ទ អនុប្រធាន​ក្រុមការងារ​ថ្នាក់ជាតិ​ចុះជួយ​ខណ្ឌ​ជ្រោ​ចង្វារ បាន​ឲ្យ​ពលរដ្ឋ​ដែល បានទទួល​ប័ណ្ណ​សមធម៌​រួចហើយ អញ្ជើញ​ទៅ​សា លា​សង្កាត់​និង​ទៅ​បើកប្រាក់​ឧបត្ថម្ភ​នៅតាម​បញ្ជរ​វី​ង​គ្រប់​ទីកន្លែង​។ ជាមួយគ្នានេះដែ​េ សូម​បងប្អូន​កុំ​ភ្លេច​ទៅ​ចុះឈ្មោះ​បោះឆ្នោត និង​ពិនិត្យ​ឈ្មោះ​បោះឆ្នោត ឲ្យ​បាន​គ្រប់ៗ​គ្នា ៕​

អត្ថបទដែលជាប់ទាក់ទង