រកឃើញបុរសជនជាតិហុងគ្រីម្នាក់ ដែលរត់គេចវេសពីកន្លែងចត្តាឡីស័ក និងស្ត្រីខ្មែរម្នាក់ស្នាក់នៅជាមួយគាត់ យកទៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប
សៀមរាប ៖ អធិការដ្ឋាននគរបាលក្រុងសៀមរាប បានឲ្យដឹងថា បុរសជនជាតិហុងគ្រីម្នាក់ ដែលសង្ស័យថាមានភាពវិជ្ជមានផ្ទុកមេរោគកូវីដ១៩ ហើយត្រូវបានគេចវេសពីកន្លែងចត្តាឡីស័ក របស់សុខាភិបាលខេត្តសៀមរាប មកសម្ងំនៅដាច់ដោយឡែកក្នុងផ្ទះរបស់គាត់ ត្រូវបានរកឃើញហើយ ហើយមន្ត្រីសុខាភិបាល បាននាំខ្លួនគាត់មកកន្លែងចត្តាឡីស័កជាថ្មីម្តងទៀតនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប ហើយនឹងរង់ចាំលទ្ធផលរសៀលថ្ងៃនេះថាតើគាត់មានវីរុសកូវីដ១៩ដែរឬយ៉ាងណា។ ចំណែកស្ត្រីខ្មែរម្នាក់ដែលស្នាក់នៅជាមួយគាត់ យកទៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប ផងដែរ។
អធិការដ្ឋាននគរបាលក្រុងសៀមរាប បានប្រកាសព័ត៌មាននៅព្រឹកថ្ងៃទី២៦ខែកញ្ញាឆ្នាំ២០២០នេះថា
សូមថ្លែងអំណរគុណ ចំពោះប្រជាពលរដ្ឋ បានធ្វើកិច្ចសហការផ្ដល់ព័ត៌មានពីបុរសជនជាតិហុងគ្រី ដែលយើងសង្ស័យថា មានភាពវិជ្ជមានផ្ទុកមេរោគកូវីត១៩ ហើយត្រូវបានគេចវេសពីកន្លែងចត្តាឡីស័ករបស់សុខាភិបាលខេត្ត មកសម្ងំនៅដាច់ដោយឡែកក្នុងផ្ទះរបស់គាត់ តែប៉ុន្មានថ្ងៃនេះ សមត្ថកិច្ចនគរបាលក្រុង ប៉ុស្ដិ៍រដ្ឋបាល និងខេត្ត អាជ្ញាធរមូលដ្ឋាន បានយកចិត្តទុកដាក់ខិតខំស្រាវជ្រាវស្វែងរក និងទទួលប្រភពព័ត៌មាន ពីពលរដ្ឋល្អចូលរួមសហការទើប
នៅវេលាម៉ោង៩និង៣០នាទីព្រឹក ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២០នេះ កម្លាំងអធិការនគរបាលក្រុងសៀមរាប សហការកម្លាំងផែនអន្តោប្រវេសន៍ និងក្រុមគ្រូពេទ្យខេត្តសៀមរាប បានស្រាវជ្រាវរកឃើញបរុសជនជាតិ ហុងគ្រីនេះ ស្ថិតនៅផ្ទះជួល ភូមិគ្រួស សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ស្នាក់នៅជាមួយស្រីខ្មែរ១នាក់។ បច្ចុប្បន្នក្រុមគ្រូពេទ្យបានយកឡានពេទ្យមកទទួលបុរសជនជាតិហុងគ្រី និងស្ត្រីខ្មែរម្នាក់ ដែលនៅជាមួយទៅនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប។