ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ចាប់ខ្លួន​ជនសង្ស័យ​ចំនួន​៣​នាក់ ឆបោក​លុយ ថ្លៃ​រត់​ការចូល​ក្របខ័ណ្ឌ​យោធា​និង​ទិញ​ឈ្មោះ ឡើង​មុខដំណែង យោធា ព្រមទាំង​ធានា​ពិរុទ្ធជន​ឲ្យ​នៅក្រៅ​ឃុំ និង​ស៊ីដាច់​រថយន្ត​៨ គ្រឿង ជាង ១៣០.០០០ ដុល្លារ

80

 

​ពោធិ៍សាត់ ៖ ជនសង្ស័យ​៣​នាក់ ត្រូវបាន​សមត្ថកិច្ច​ចាប់​ឃាត់ខ្លួន ពីបទ ឆបោក (​យកប្រាក់​ថ្លៃ​រត់​ការចូល​ក្របខ័ណ្ឌ​រដ្ឋ ជា​យោធា និង​ទិញ​ឈ្មោះ ឡើង​មុខដំណែង យោធា ព្រមទាំង​ធានា​ពិរុទ្ធជន​ឲ្យ​នៅក្រៅ​ឃុំ រកស៊ី​ក្រុមហ៊ុន​ដី និង​ស៊ីដាច់​រថយន្ត ៨ គ្រឿង​ថែមទៀត សរុប​ទឹកប្រាក់​ជាង ១៣០.០០០ ដុល្លារ កាលពី​វេលា​ម៉ោង ១៣​និង​២៤​នាទី នា​ថ្ងៃទី​២៥ ខែកញ្ញា​ឆ្នាំ​២០២០ នៅ​ចំណុច អូរ​តា​អោក ភូមិ​ដីក្រហម ឃុំ​អន្លង់​រាប ស្រុក​វាលវែង ខេត្តពោធិ៍សាត់ ។​

​លោក​វរសេនីយ៍ឯក ធាង ឡេង អធិការនគរបាល​ស្រុក​វាលវែង​បាន​ឲ្យ​ដឹងថា ក្រោយពេល​សមត្ថកិច្ច​ចាប់​ឃាត់ខ្លួន ជនសង្ស័យ​បាន​សារភាពថា ខ្លួន​បាន​ប្រព្រឹត្ត​នៅ​៣​ខេត្ត ព្រះវិហារ បាត់ដំបង ស្វាយរៀង និង​រាជធានី គឺ​ភ្នំពេញ នៅ​អំឡុង​ឆ្នាំ​២០១៩ – ២០២០ ។​

​ជនសង្ស័យ​ដែល​សមត្ថ​កិ​ខ្ច​ចាប់​ឃាត់ខ្លួន ទាំង​០៣ នាក់ មានឈ្មោះ​ដូចជា ១.​ឈ្មោះ ណុប ខេន ហៅ មឿង វ៉ើ​ន ភេទ ប្រុស អាយុ ៦២ ឆ្នាំ ជនជាតិខ្មែរ មុខរបរ​យោធា រស់នៅ​ភូមិ​ចាំ​យាម ឃុំ​បាក់​ខ្លង ស្រុក​មណ្ឌលសីមា ខេត្តកោះកុង ។ ២.​ឈ្មោះ ហែម សំណាង ភេទ​ប្រុស អាយុ ៤១ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ​តៃកុង​ឡាន រស់នៅ​ផ្ទះ​លេខ​២៤៥ ក្រុម​០២ ភូមិ​ចំការ​ឫស្សី សង្កាត់​ព្រែក​ព្រះស្ដេច ក្រុង​បាត់ដំបង ខេត្តបាត់ដំបង ។ ៣.​ឈ្មោះ ចក់ ឈុនលី ហៅ ជំទាវ​ម៉ៅ ភេទ ស្រី អាយុ​៤៧​ឆ្នាំ រស់នៅ​ភូមិ​ចាំ​យាម ឃុំ​បាក់​ខ្លង ស្រុក​មណ្ឌលសីមា ខេត្តកោះកុង ។​

​លោក​អធិការ​បាន​បន្តថា ជនសង្ស័យ​ទាំង​៣​នាក់ ឃាត់ខ្លួន​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក ដើម្បី​កសាង​សំណុំរឿង​តាម​នីតិវិធី ៕​

អត្ថបទដែលជាប់ទាក់ទង