ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ខាំ ខ្លានាងប្រកួតជាមួយថៃលើកនេះ សង្ឃឹមជាងលើកមុន?

136

​ភ្នំពេញ:អ្នកប្រដាល់ចិត្តស្លុយខាំ ខ្លានាងក្លិបរ៉ាហាប់ស្វាយប៉ាក ដែលតែងតែសន្លប់ដោយសារអ្នកប្រដាល់ថៃនោះ នៅព្រឹកថ្ងៃទី៥សីហានេះ លើសង្វៀនBoostrong Fighter on Fire របស់អាស៊ីអាគ្នេយ៍ត្រូវបានដាក់ឲ្យប្រកួត ជាមួយអ្នកប្រដាល់វ័យក្មេងថៃផាត ឯក(Phat Ek)ដោយប្រកួតគ្នាក្នុងប្រភេទទម្ងន់៥៤គីឡូក្រាម ។

​ខ្លានាងទើបតែសន្លប់ក្រោមកណ្ដាប់ដៃអ្នកប្រដាល់ថៃណក ក្រាជីប(Nok Krachip)កាលពីចុងខែឧសភាកន្លង មកទេហើយបន្ទាប់ពីសន្លប់នោះ មកអ្នកប្រដាល់រូបនេះបាត់មុខរហូត ។ តាមពិតខ្លានាងជាអ្នកប្រដាល់ល្អមានចិត្ត
ស្លុយណាស់គឺគេហ៊ានប្ដូរកែង មិង កណ្ដាប់ដៃជាមួយគូប្រកួតដោយគ្មានញញើត ។ដោយសារតែការវ៉ៃប្ដូរនេះហើយ ទើបជាញឹកញាប់អ្នកប្រដាល់រូបនេះ តែងតែសន្លប់ក្រោមទម្ងន់ដៃ និង ជើងគូប្រកួតនោះ ។

​អ្នកប្រដាល់វ័យក្មេងរូបនេះមានប្រវត្តិប្រកួតចំនួន៧០ដង ឈ្នះ៥៣ដង ចាញ់១៥ដង និងស្មើពិន្ទុ ២ ដង ។គេមានថ្វីកែងរហ័សណាស់តែជាញឹកញាប់គេក៏សន្លប់ ដោយសារកែងគូប្រកួតដែរ ។

​ផាត ឯកវិញគេក៏មិនអន់ដែរទោះបីគេមិនសូវចូលចិត្តប្រើកែង ក៏ពិតមែនតែកណ្ដាប់ដៃ ជង្គង់ និង ស្នៀតទាត់របស់គេល្អ និងរហ័សណាស់ ។អ្នកប្រដាល់ថៃរូបនេះមានប្រវត្តិប្រកួតចំនួន៦៧ដង ឈ្នះ៥៥ដង ចាញ់១១ដង និងស្មើពិន្ទុ ១ ដង ។

​បើតាមការអះអាងរបស់លោកបឺត សំខាន់ដែលជាគ្រូបង្វឹករបស់ខាំខ្លានាងនោះថា សិស្សរបស់លោកលើកនេះត្រៀមខ្លួនបានល្អណាស់។លោកមានជំនឿចិត្តថា សិស្សរបស់លោកនឹងបានទទួល លទ្ធផលល្អពីការប្រកួតនេះជាមិនខានឡើយ ៕

អត្ថបទដែលជាប់ទាក់ទង