ប្រទះឃេីញសាកសព បុរសអាណាថាម្នាក់ ដេកស្លាប់ នៅក្នុងផ្ទះគេទុកចោលមួយកន្លែង
នៅវេលាម៉ោង ៨:៤០ នាទីព្រឹក ថ្ងៃទី ២៦ ខែ កញ្ញា ឆ្នាំ ២០២០ កម្លាំងជំនាញអធិការស្រុកបូទុមសាគរ សហការជាមួយក្រុមគ្រូពេទ្យ ចុះពិនិត្យសាកសពបុរសម្នាក់ឈ្មោះ ស៊ុន កូប ភេទប្រុស អាយុ ៥៥ ឆ្នាំ ខ្មែរឥស្លាម ជាជនអាណាថា បានប្រទះឃេីញស្លាប់ នៅក្នុងផ្ទះគេទុកចោល ១ កន្លែង ក្នុងភូមិប្រលាន ឃុំកណ្តោល ស្រុកបុទុមសាគ ។
តាមការពិនិត្យជាក់ស្ដែង និងការផ្ដល់ព័ត៌មានពីប្រជាពលរដ្ឋ បានឲ្យដឹងថា កាលពីថ្ងៃទី ២៥ /០៩ /២០២០ ពួកគាត់ បានប្រទះឃេីញ ជនរងគ្រោះ មានសភាពស្រវឹងស្រា ដោយនៅលេីសពជនរងគ្រោះ មានស្លាកស្នាមរបួសត្រង់ក្បាល កន្លែងកើតហេតុមានស្នាមប្រឡាក់ឈាម ក្បែរជើងតាងសសរផ្ទះ ពីខាងក្រោមមុខទ្វារជនរងគ្រោះឆ្លងចូលដេក (ដោយមានគេរុះរនាបចេញមួយប្រឡោះ) យើងធ្វើការសន្និដ្ឋានថាជនរងគ្រោះស្រវឹងស្រាធ្លាក់ពីលើផ្ទះដោយខ្លួនឯង ដោយពុំបានទៅព្យាបាល ក៏ហូរឈាមរហូតដាច់ខ្យល់ស្លាប់ទៅ។
បច្ចុប្បន្ន សពរងគ្រោះបានប្រគល់ជូនអ្នកធ្លាប់រស់នៅជាមួយគ្នា រៀបចំធ្វើបុណ្យតាមប្រពៃណី។