ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្រុមការងាររាជរដ្ឋាភិបាល ចុះជួយឃុំព្រែក តានង់របស់ក្រសួងព័ត៌មាន សហការជាមួយក្រុមគ្រូពេទ្យស្ម័គ្រចិត្ត CMYA ចុះអប់រំសុខ ភាព ពិនិត្យព្យាបាល ដល់ប្រជា ពលរដ្ឋនៅ មូលដ្ឋានឥគិតថ្លៃ

64

 

កំពង់ចាម៖ ក្រុមការងាររាជរដ្ឋាភិបាលចុះជួយឃុំព្រែកតានង់របស់ក្រសួងព័ត៌មាន ដឹកនាំដោយ លោក អ៊ុក សំរេច រដ្ឋលេខាធិការក្រសួងព័ត៌មាន ប្រធានក្រុមការងារ និងលោកស្រី និងសហការី ជាអនុប្រធាន សមាជិកសមាជិកា សហការជាមួយក្រុមគ្រូពេទ្យស្ម័គ្រចិត្ត សម្ព័ន្ធយុវជនមុស្លិមកម្ពុជា (CMYA) ដែលមាន លោក កៅ អ៊ីមរ៉ន តំណាងលោក ណាសៀត អូស្មាន ប្រធាន CMYA ចុះអប់រំសុខភាព ពិនិត្យព្យាបាល ដល់ប្រជាពលរដ្ឋនៅមូលដ្ឋាន ដោយឥតគិតថ្លៃ។
ពិធីនេះធ្វើឡើងនៅព្រឹកថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២០ នៅបរិវេនសាលា បឋមសិក្សា ភូមិកំពង់ចំបក់ ឃុំព្រែកតានង់ ស្រុកកោះសូទិន ខេត្តកំពង់ចាម ដែលមានប្រជា ពលរដ្ឋមកពិនិត្យព្យាបាលចំនួន ១០៩នាក់។
ក្នុងរបាយការណ៍ស្វាគមន៍នោះ លោក កៅ អ៊ីមរ៉ន អនុរដ្ឋលេខាធិការក្រសួងព័ត៍មានបានលើកឡើងថា៖ ក្នុងនាមសម្ព័ន្ធយុវជនមុស្លិមកម្ពុជា និងក្នុងនាមលោកផ្ទាល់ លោកបានវាយតម្លៃខ្ពស់ចំពោះសកម្មភាពមនុស្សធម៌លើកកម្ពស់សុខុមាលភាព ប្រជាពលរដ្ឋមូលដ្ឋាននេះ ហើយគណៈ កម្មការសុខាភិបាល CMYA ដែលមានគ្រូពេទ្យស្ម័គ្រចិត្ត នឹងបន្តសហការជាមួយក្រុមការងារជានិច្ច ដើម្បីចូលរួមដោះស្រាយទុក្ខលំបាកនានា ជាពិសេសការលើកកម្ពស់សុខុមាលភាពរបស់ប្រជាពលរដ្ឋតែម្តង។
លោក អ៊ុក សំរេច បានថ្លែងអំណរគុណដល់ក្រុមគ្រូពេទ្យ CMYA ដែលជានិច្ចកាល តែងតែចែករំលែកសេចក្តីស្រឡាញ់ លះបង់ពេលវេលា និងកម្លាំងកែចិត្ត ក្នុងការចូលរួមកិច្ចការសង្គម លើកកំពស់សុខភាពដល់ពុកម៉ែបងប្អូនប្រជាពលរដ្ឋរបស់យើង ឯកឧត្តមក៏បានផ្ដាំផ្ញើដល់ពុកម៉ែបងប្អូន ឲ្យមានការយកចិត្តទុកដាក់ខ្ពស់ចំពោះសុខភាព ព្រោះសុខភាពគឺជាទ្រព្យសម្បត្តិជាប់កាយដែលមិនអាចទិញដូរបានឡើយ ជាពិសេស សូមពុកម៉ែបងប្អូនទាំងអស់ ចូលរួមការពារទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ ដើម្បីឲ្យប្រាកដថា ប្រទេសយើងមានសុវត្ថិភាព ១០០ភាគរយ ពិការឆ្លងនៃជំងឺដ៏គ្រោះថ្នាក់នេះ។
ឆ្លៀតក្នុងឱកាសនោះ លោកប្រធាន ក្រុមការងារ ក៏បានពាំនាំ នូវអំណោយដ៏ថ្លៃថ្លា របស់ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាននិងលោកជំទាវ ចែកជូនដល់ពុកម៉ែបងប្អូន ចំនួន១០៩នាក់ ដែលម្នាក់ៗទទួលបាន ក្រម៉ា០១ មុង០១ និង សាប៊ូដុះខ្លួនមួយដុំ។
ក្នុងនោះផងដែរ ក៏បានឧបត្ថម្ភដល់យុវជន CMYA ស្រុកកោះសូទីន ១០នាក់ ក្នុងម្នាក់ៗ ១០០០០រៀល និងគ្រូពេទ្យស្ម័គ្រចិត្តCMYA ១២នាក់ ក្នុងម្នាក់ៗ ៤០០០០រៀលផ្តល់ ជូនសាលាឃុំមានដូចជា អាល់កុល ២០លីត ថ្នាំគីណាល់ ៤០ប្រអប់ ជូនមន្ត្រីប៉ូលីស ២នាក់ ម្នាក់២០,០០០ រៀល ប្រជាការពារ ៥នាក់ ម្នាក់១០,០០០រៀល ក្រម៉ា០១ មុង០១ និង សាប៊ូ ០១ដុំ៕. សំរិត

អត្ថបទដែលជាប់ទាក់ទង