ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ថ្ងៃនេះក្រសួងសុខាភិបាលប្រកាស ពីករណីវិជ្ជមានវីរុសកូវីដ១៩ថ្មី លើបុរសជនជាតិហុកគ្រីអាយុ៧០ឆ្នាំ ដែលរត់គេចខ្លួនកាលពីម្សិលមិញ

59

ភ្នំពេញ៖ ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២០នេះ បានចេញសេចក្ដីប្រកាសព័ត៌មានស្តីពីករណីវិជ្ជមានវីរុសកូវីដ-១៩ ថ្មី ០១នាក់ លើបុរសជនជាតិហុងគ្រី អាយុ៧០ឆ្នាំ ដែលរត់គេចខ្លួនកាលពីម្សិលមិញ ហើយត្រូវបានរកឃើញវិញ និងបញ្ជូនទៅព្យាបាល នៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប។

សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល បានបញ្ជាក់ថា បុរសជនជាតិហុងគ្រីអាយុ៧០ឆ្នាំ រស់នៅក្នុងបុរីអាថែន ភូមិគ្រួស សង្កាត់ស្វាយដង្គុំ ក្រុងសៀមរាប ខេត្ត សៀមរាប លទ្ធផលធ្វើតេស្ត គឺ វិជ្ជមានវីរុសកូវីដ-១៩ ដែលបានបញ្ជាក់ដោយវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា ហើយដែល ក្រសួងបានចេញសេចក្ដីជូនព័ត៌មាន រួមទាំងប្រវត្តិធ្វើដំណើររបស់គាត់ ជម្រាបជូនសាធារណជន នារសៀលថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២០ រួចហើយដែរ។

ដោយឡែកសម្រាប់ការស្រាវជ្រាវរកអ្នកប៉ះពាល់ជាមួយអ្នកជំងឺវិញ ក្រសួងសុខាភិបាលបញ្ជាក់ថា ក្រុមការងារឆ្លើយតបបន្ទាន់នៃមន្ទីរសុខាភិបាលខេត្តសៀមរាប និងនាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង របស់ក្រសួងសុខាភិបាល ដោយសហការជាមួយអង្គការសុខភាពពិភពលោក និងមជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺឆ្លងសហរដ្ឋអាមេរិក បាននិងកំពុងធ្វើការស្រាវជ្រាវរកអ្នកប៉ះពាល់ជាមួយអ្នកជំងឺខាងលើ ហើយក្រសួងសូមជម្រាបជូនដូចតទៅ ភរិយាបុរសជនជាតិហុងគ្រីនេះ ជាស្ត្រីជនជាតិខ្មែរ កំពុងធ្វើចត្តាឡីស័កចំនួន ១៤ថ្ងៃ និងធ្វើការតាមដានសុខ ភាព នៅក្នុងមន្ទីរពេទ្យខេត្តសៀមរាប។ លទ្ធផលតេស្តលើកទី១របស់គាត់ គឺ អវិជ្ជមានវីរុសកូវីដ-១៩ នៅថ្ងៃទី ២៦ ខែកញ្ញា ឆ្នាំ២០២០ នេះ។
អ្នកបើកម៉ូតូកង់បី (តុតុ) នៅខេត្តសៀមរាប ត្រូវបានក្រុមការងាររកគាត់ឃើញហើយ នៅរសៀលថ្ងៃទី២៦ ខែ កញ្ញា ឆ្នាំ២០២០ និងបានមកពិនិត្យតាមដានសុខភាព ព្រមទាំងធ្វើចត្តាឡីស័កចំនួន១៤ថ្ងៃ នៅក្នុងមន្ទីរពេទ្យ ខេត្តសៀមរាប។ ភរិយា និងកូន០២នាក់ ត្រូវបានណែនាំឲ្យធ្វើចត្តាឡីស័កចំនួន១៤ថ្ងៃនៅផ្ទះរបស់គាត់ ដើម្បីគាត់ដានសុខភាពដែរ៕

អត្ថបទដែលជាប់ទាក់ទង