ក្រសួងសាធារណការ និងដឹកគ្រងជើងឯក ខណៈក្រសួងមហាផ្ទៃជាប់ចំណាត់ថ្នាក់លេខ២ នៃការប្រកួតកីឡាហែលទឹកជើងឯកថ្នាក់ជាតិឆ្នាំ២០២០
ភ្នំពេញ៖សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាដោយមានការអញ្ជើញចូលរួមអមដំណើររបស់ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូននាថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២០ប្រគល់ពានរង្វាន់ដល់កីឡាករ-កីឡាការនីទទួលជយលាភីការប្រកួតកីឡាហែលទឹក និង សម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ អាងហែលទឹកពហុកីឡដ្ឋានជាតិអូឡាំពិក។
ការប្រកួតខាងលើក្លិបហែលទឹកក្រសួងសាធារណការ និងដឹកជញ្ជូនដណ្តើមបានមេដាយសរុប២១គ្រឿងរួមមានមេដាយ១៣គ្រឿង មេដាយប្រាក់៣គ្រឿង និងមេដាយសំរិទ្ធ៥គ្រឿង ចំណែកក្លិបហែលទឹកក្រសួងមហាផ្ទៃឈរលំដាប់លេខ២ ដណ្តើមបានមេដាយសរុប១៤គ្រឿងរួមមានមេដាយ៧គ្រឿង មេដាយប្រាក់៤គ្រឿង និងមេដាយសំរិទ្ធ៣គ្រឿង និងក្លិបហែលទឹកក្រសួងសេដ្ឋកិច្ច និងហិរញ្ញាវត្ថុដណ្តើមបានមេដាយសរុប២០គ្រឿងរួមមានមេដាយ២គ្រឿង មេដាយប្រាក់១២គ្រឿង និងមេដាយសំរិទ្ធ៦គ្រឿង។
ចំពោះក្លិបហែលទឹកនាគរាជកំពង់ចាមដណ្តើមបានមេដាយសរុប៣គ្រឿងរួមមាមេដាយប្រាក់២គ្រឿង និងមេដាយសំរិទ្ធ១គ្រឿង ក្លិបហែលទឹកព្រឹទ្ធាចារ្យហែម ថុន ដណ្តើមបានមេដាយសរុប៦គ្រឿងរួមមាន មេដាយប្រាក់១គ្រឿង និងមេដាយសំរិទ្ធ៥គ្រឿង ក្លិបហែលទឹកក្រសួងព័ត៌មានដណ្តើមបានមេដាយសំរិទ្ធ២គ្រឿង និងក្លិបហែលទឹកប៉ារ៉ាអូឡាំពិកដណ្តើមបានមេដាយសរុប៦គ្រឿងរួមមាមេដាយមាស២គ្រឿង មេដាយប្រាក់២គ្រឿង និងមេដាយសំរិទ្ធ២គ្រឿង៕