សម្តេចពិជ័យសេនា ទៀ បាញ់អញ្ជើញទស្សនាការហ្វឹកហាត់ក្រុមជម្រើសជាតិទាំង៣៤ប្រភេទកីឡាត្រៀមការប្រកួតកីឡា SEA GAMES 2021 និងSEA GAMES 2023
ភ្នំពេញ៖ក្រោយពីបញ្ចប់ប្រគល់ពានរង្វាន់ដល់កីឡាករ-កីឡាការនីទទួលជយលាភីការប្រកួតកីឡាហែលទឹក និង សម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការអាងហែលទឹកពហុកីឡដ្ឋានជាតិអូឡាំពិកសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាអញ្ជើញទស្សនាការហ្វឹកហាត់ក្រុមជម្រើសជាតិទាំង៣៤ប្រភេទកីឡាត្រៀមការប្រកួតកីឡា SEA GAMES 2021នៅវៀតណាម និងកីឡា SEA GAMES 2023ដែលកម្ពុជាម្ចាស់ផ្ទះ។
ដំបូងសម្តេចពិជ័យសេនា ទៀ បាញ់ចាប់ផ្តើមទស្សនាការហ្វឹកហាត់ត្រៀមការប្រកួតកីឡា SEA GAMES 2021នៅវៀតណាម និងកីឡា SEA GAMES 2023ដែលកម្ពុជាម្ចាស់ផ្ទះនៅមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡាដែលមានក្រុមកីឡាជម្រើសជាតិជាច្រើនរួមមានកីឡាវ៉ូវីណាម កីឡាតេក្វាន់ដូ ITF កីឡាការ៉េតេ គុនដាវ បាល់បោះ ល្បុក្កតោ ហើយសម្តេចបន្តដំណើរទស្សនាតាមសហព័ន្ធកីឡាជាតិក្នុងពហុកីឡដ្ឋានជាតិដូចជាសហព័ន្ធកីឡាវាយកូនបាល់កម្ពុជា កីឡាសូហ្វតេន្នីសកម្ពុជា។
សហព័ន្ធខ្មែរកីឡាហែលទឹក សហព័ន្ធកីឡារាំកម្ពុជា សហព័ន្ធកីឡាប៉េតង់ និងប៊ូលកម្ពុជា សហព័ន្ធកីឡាវាយសីកម្ពុជា ខេមរសហព័ន្ធតេក្វាន់ដូWT សហព័ន្ធកីឡាចំបាប់កម្ពុជា សហព័ន្ធកីឡាវាយកូនឃ្លីលើតុកម្ពុជា សហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជា សហព័ន្ធខ្មែរកីឡាអត្តពលកម្មស្ម័គ្រចិត្ត សហព័ន្ធកីឡាបាល់ទាត់កម្ពុជា សហព័ន្ធកីឡាបាល់ទះកម្ពុជា សហព័ន្ធកីឡាសីដកកម្ពុជា ។
ក្នុងឳកាសនោះលោកណយ ផាណា អគ្គលេខាធិការសហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជាបានបង្ហាញសារថា ក្រោមម្លប់សន្តិភាព ថ្ងៃនេះខ្ញុំបាទក្នុងនាមសហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជាពិតជាសប្បាយចិត្ត និងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះដំណើរទស្សនកិច្ច ត្រួតពិនិត្យទីលាននិងការហ្វឹកហាត់ក្រុមកីឡាជម្រើសជាតិ ក្រុមជម្រើសយុវជនថ្នាល របស់សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានCAMSOC លោកបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាអនុប្រធានអចិន្ត្រៃយ៍ CAMSOC លោក បណ្ធិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងជាអនុប្រធាន CAMSOC៕