អ្នកកាសែតម្នាក់ស្លាប់ លើដងផ្លូវ សង្ស័យជាករណីឃាតកម្មវាយសម្លាប់
ភ្នំពេញ ៖ បុរសម្នាក់គេស្គាល់ថាជាភ្នាក់ងារអង្គភាពសារព័ត៌មាន CBN បានស្លាប់បាត់បង់ជីវិត ដែលសង្ស័យជាករណីដេញវាយពីក្រោយសម្លាប់។ ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង ២ និង ៣០ទៀបភ្លឺ ឈានចូលថ្ងៃអង្គារ៍ទី ២៩ ខែកញ្ញាឆ្នាំ ២០២០ ស្ថិតនៅតាមបណ្ដោយផ្លូវ បេតុង សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
សពមានឈ្មោះ គួយ ពិសិត ភេទប្រុស ជាភ្នាក់ងារសារព័ត៌មាន CBN រស់នៅខេត្តបាត់ដំបង។
បើយោងតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋ បានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញបុរសជនរងគ្រោះជិះម៉ូតូម៉ាកឌ្រីមសង់មួយគ្រឿង សេ១២៥ ស៊េរី ២០២០ ដែលពាក់ផ្លាកលេខភ្នំពេញ 1- IG 1507 ធ្វើដំណើក្នុងទិសដៅពីកើតមកលិច ស្រាប់តែមកដល់ចំណុចកើតហេតុ ក៏ឮសូរសំឡេងជនរងគ្រោះដួលប្រាវពេញផ្លូវ រួចពួកគាត់បានចេញមកមើលដែរ តែដោយសាតែសភាពធ្ងន់ធ្ងពេក ទើរដាច់ខ្យល់ស្លាប់នៅកន្លែងតែម្តង។
ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋាន និងជំនាញចុះមកដល់រួចក៏ទំនាក់ទំនង ទៅខាងជំនាញកោសល្យវិច័យឱ្យចុះមកពិនិត្យជនរងគ្រោះ ស្លាប់ដោយសារអ្វីឲ្យពិតប្រាកដ ។ សមត្ថកិច្ចនិងជំនាញ កំពុងស្រាវជ្រាវ ពិនិត្យបន្តទៀត៕