ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កូន​ត្រី​ចម្រុះ​គ្រប់​ប្រភេទ បែប​ធម្មជាតិ​ចំនួន ២០០០០ ក្បាល ត្រូវបាន​អាជ្ញាធរ​ស្រុក បន្ទាយស្រី យកទៅ​លែង​ចូលក្នុង​បឹង​ឈូក​

63

 

​សៀមរាប​៖ លោក ឃឹម ហ្វី​ណង់ អភិបាលស្រុក​បន្ទាយស្រី បន្ត​ធ្វើការ លែង​កូន​ត្រី​ចូលទៅ​បឹង ធម្មជាតិ​ចំនួន​២០០០០​ក្បាល​ទៅក្នុង​បឹង​ឈូក ធ្លាប់តែ​ទទួល បាន​ផល​ពី​បឹង ថ្ងៃនេះ​បំពេញបន្ថែម​ឱ្យទៅ​ធម្មជាតិ​វិញ ក្នុង​គោលបំណង​ស្តារ​តុល្យភាព​រវាង​ការអភិវឌ្ឍ​និង​ការអភិរក្ស តាមរយៈ​ការធានា​និរន្តរភាព​នៃ​ជីវៈចម្រុះ ដើម្បី​ចីរភាព​នៃ​ប្រព័ន្ធ​អេកូ​ឡូ​ហ្សី​នៅក្នុង​តំបន់​បឹង​ឈូក ។ ពិធី​នេះ​បាន​ប្រ​ព្រឹ​ត្ដទៅ​កាលពី​
​ថ្ងៃទី​២៩ ខែកញ្ញា ឆ្នាំ​២០២០ ។​
លោក​ថ្លែងថា​៖ ដោយមាន​ការសហការ​និង​បដិភាគ​ថវិកា​ពី​សហគមន៍​ទេសចរណ៍​បឹង​ឈូក រដ្ឋបាល​ស្រុក​បន្ទាយស្រី​បានរៀបចំ​ឱ្យមាន​កម្មវិធី​លែង​ពូជ​កូន​ត្រី​ធម្មជាតិ​ចំនួន​៣​ប្រភេទ​(​ត្រី​ប្រា ត្រី​ក្រាញ់ ត្រី​ឆ្ពិន​) សរុប​ចំនួន ២០០០០​ក្បាល​ទៅក្នុង​បឹង​ឈូក ដែលជា​បឹង​ធម្មជាតិ​មិនចេះ​រីងស្ងួត មាន​ទឹកថ្លា​ស្អាត​គ្មាន​ការ បំពុលបរិស្ថាន និង​ជា​តំបន់​ទេសចរណ៍​ដ៏​ស្រស់បំព្រង​មួយ​នៅក្នុង​ស្រុក​បន្ទាយស្រី ។​
លោក ឃឹម ហ្វី​ណង់ បាន​បញ្ជាក់ថា​៖ កន្លងមក រដ្ឋបាល​ស្រុក​បាន​ជម្រុញ​ឱ្យ​សហគមន៍​បឹង​ឈូក ពង្រីក​វិសាលភាព​របស់ខ្លួន​បន្តិច​ម្តងៗ​ពី​សហគមន៍ ទេសចរណ៍ មកជា​សហគមន៍​ដែល​ជួយ​គាំពារ​ការងារ​អភិរក្ស ដូចជា​ថែរក្សា​ព្រៃ​លិច​ទឹក​ក្បាល​ជប់ ដាំ​ដើម កោង​កាង​ទឹកសាប​ឡើងវិញ យាមល្បាត​ការដាក់​មង ចាប់យក​សត្វ​ស្លាប និង​ការ​ឆក់​ត្រី​ខុសច្បាប់​ជាដើម​។ ទោះជា​យ៉ាងណាក៏ដោយ ក៏មាន​បងប្អូន​ប្រជាពលរដ្ឋ​មួយចំនួន​នៅ​បន្ត​រាយ​មង​ដាក់​យក​ត្រី​នៅក្នុង​បឹង​នេះ​ផងដែរ ដែលជា​សកម្មភាព​មួយ​គួរ​ត្រូវ បាន​ហាមឃាត់ ព្រោះ​វា​អាច​បណ្តាលឱ្យ​មានការ​សឹក រិច​រិល​នៃ​ធនធានធម្មជាតិ និង​បាត់​លំនឹង​តុល្យ ភាព​នៃ​ជីវចម្រុះ​របស់​បឹង​។​
លោក​បន្ដថា​៖ ខ្ញុំ​ចេះតែ​លួច​ស្រមៃ​ថា ប្រសិនបើ​ថ្ងៃ​ណាមួយ​បឹង​នេះ​ក្លាយទៅជា បឹង​ស្ទូចត្រី​ធម្មជាតិ មិនដឹង​ជា​ល្អ​យ៉ាងណាទេ​។ សហគមន៍​អាច​ហាមឃាត់​ការដាក់​មង តែ​បង្កើតជា​កន្លែង​ស្ទូចត្រី​ដោយ​យក​កម្រៃ​តិចតួច​ដើម្បី​ទាក់ទាញ​អ្នកទេសចរ និង​យក​ថវិកា​ដែល​រកបាន​ទៅ​ទិញ​កូន​ត្រី​ធម្មជាតិ​សម្រាប់​ចាក់​បំពេញបន្ថែម​វិញ​ជាប្រចាំ មួយឆ្នាំ​ម្តង​រឺ​ពីរដង​ក៏បាន​។ ប្រសិនបើ​ធ្វើបែបនេះ​បាន វា​នឹង​ក្លាយទៅជា​គំរូ​នៃ​ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព​មួយ ហើយ​សូម្បីតែ​ពិធី​លែង​កូន​ត្រី​ប្រចាំឆ្នាំ​ក៏​អាច​ក្លាយទៅជា​ព្រឹ​ត្ត​ការណ៍ ទេសចរណ៍​ដ៏​គួរឱ្យ​ទាក់ទាញ​មួយ​បាន​ផងដែរ​។​
លោក ឃឹម ហ្វី​ណង់ បាន​បញ្ចេញ​ជា​ទិស​ស្លោ​កថា​៖ ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព​គឺជា​ការធ្វើឱ្យមាន ការផ្លាស់ប្តូរ​ជា​វិជ្ជមាន​ក្នុងពេល​បច្ចុប្បន្ន ដោយ​មិន​បង្កអោយមាន​វិនាសកម្ម​ដល់​ថ្ងៃ​អនាគត ។ លោក​ចង់បាន​ទេសចរ​ណ៍​ជនបទ​.​ទេសចរ​សហគមន៍​,​ឲ្យ​រីកចម្រើន​ក្នុង​មូលដ្ឋាន​៕ សំរិត​

អត្ថបទដែលជាប់ទាក់ទង