ជនសង័្សយក្នុងករណីគ្រឿងញៀន ចំនួន០២នាក់ ត្រូវបាននគរបាលស្រុកឯកភ្នំឃាត់ខ្លួន
បាត់ដំបង៖ កាលពីថ្ងៃ ចន្ទ ១១កេីត ខែ អស្សុជ ឆ្នាំជូតទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី ២៨ ខែកញ្ញា ឆ្នាំ២០២០នៅចំណុចភូមិស្វាយជ្រុំ ឃុំព្រែកនរិន្ទ ស្រុកឯកភ្នំ ខេត្តបាត់ដំបង អនុវត្តតាមយោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ត្រី សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង និងយោបល់ណែនាំរបស់លោកឧត្តមសេនីយ៍ត្រី កុយ ហៀង ស្នងការរងផែនការងារប្រឆាំងគ្រឿងញៀន លោកវរសេនីយ៍ឯក ឡុង យោធាវីរៈ អធិការនគរបាលស្រុកឯកភ្នំ ដឹកនាំកម្លាំងផ្នែកប្រឆាំងគ្រឿងញៀន បានសហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលបង្ក្រាបករណី រក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន ០១ករណី ក្នុងបទល្មើសជាក់ស្តែង។
-ក្នុងកិច្ចប្រតិបត្តិការនេះសមត្ថកិច្ចនគរបាលបានឃាត់ខ្លួនជនសង្ស័យចំនួន ០២នាក់៖
១-ឈ្មោះ ធី នុន ភេទប្រុសអាយុ ២០ឆ្នាំ រស់នៅភូមិព្រែកត្រប់ ឃុំព្រែកនរិន្ទ ស្រុកឯកភ្នំ ខេត្តបាត់ដំបង។
២-ឈ្មោះ បឹប រ៉ូ ភេទប្រុស អាយុ ២១ឆ្នាំ រស់នៅភូមិព្រែកត្រប់ ឃុំព្រែកនរិន្ទ ស្រុកឯកភ្នំខេត្តបាត់ដំបងខេត្តបាត់ដំបង។
*-វត្ថុតាងចាប់យកបានមាន៖
-ថ្នាំញៀនប្រភេទមេតំហ្វេតាមីនម៉ាទឹកកក ICE ចំនួន ០៥ថង់ ទម្ងន់១,២១ក្រាម
-ម៉ូតូចំនួន០១គ្រឿង
ជនសង័្សយនិងវត្ថុតាងនគរបាលស្រុកបានរៀបចំបញ្ជូនមកការិយាល័យជំនាញដេីម្បីចាត់ការបន្តតាមផ្លូវច្បាប់៕