ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ ករណី​វាយ​ប្លន់​យក​ទូរស័ព្ទ​

70

 


​ភ្នំពេញ​៖ កាលពី​ថ្ងៃទី​២៨ ខែកញ្ញា ឆ្នាំ​២០២០ វេលា​ម៉ោង​១៣​និង​០០​នាទី ជនរងគ្រោះ​ឈ្មោះ អ៊ុន ស្រី វណ្ណ ភេទ​ស្រី អាយុ​២០​ឆ្នាំ បាន​ដើរ​ចេញពី​ផ្ទះជួល ស្ថិតនៅ​ភូមិ​ព្រៃធំ សង្កាត់​ព្រៃ​ស ខណ្ឌដង្កោ រាជធានី​ភ្នំពេញ មកឈរ​ចាំ​ជិះ​ម៉ូតូ កង់​បី​ឥណ្ឌា នៅលើ​ផ្លូវលំ ក្នុងភូមិ​ព្រៃធំ ខាងលើ ។ ពេលនោះ​ក៏មាន​ជនសង្ស័យ​ឈ្មោះ កេ​ត បូរ៉ា ភេទ​ប្រុស អាយុ​២៧​ឆ្នាំ បាន​ជិះ​ម៉ូតូ​០១​គ្រឿង ម៉ាក​ហុងដា​សេ​១២៥ ពណ៌​ខ្មៅ ស៊េរី​ឆ្នាំ​២០២០ ពាក់​ផ្លាកលេខ ភ្នំពេញ​1IA-2060 មាន​លេខ​តួ និង​លេខ​ម៉ាស៊ីន​5656046 (​អត់​ក្បាំង​) មក​ឈប់​ក្បែរ​ជនរងគ្រោះ រួច​បាន​សួរ​ជនរងគ្រោះ​ថា ទៅណា​ខ្ញុំ​ជូនទៅ​? ប៉ុន្តែ​ដោយសារ​ជនរងគ្រោះ ពុំដែល​ធ្លាប់​ស្គាល់ ជនសង្ស័យ​ពីមុនមក​ផង ក៏បាន​ឆ្លើយតប​ថា ខ្ញុំ​បាន​ហៅ កង់​បី​រួចហើយ ។​

​បន្ទាប់មក​ជនសង្ស័យ​បាន​ជិះ​ម៉ូតូ​ម៉ាក​ខាងលើ ចេញពី ជនរងគ្រោះ​បាន​ចម្ងាយ​ប្រហែល​១០០​ម៉ែត្រ ក៏​ត្រឡប់មកវិញ ឈប់​ម៉ូតូ ហើយ​ដើរ​សំដៅ​មករក​ជនរងគ្រោះ រួច​ធ្វើ​សកម្មភាព ចាប់​អោប​ជនរងគ្រោះ​ពីក្រោយ និង​ចាប់ដៃ​បង្វិល​ទល់មុខ​គ្នា ហើយ​ចាប់ បោចសក់​ក្បាល​ជនរងគ្រោះ ដាល់​១​ដៃ ចំ​កណ្តាល​ចិញ្ចើម បណ្តាលឱ្យ​ពក រួច​ដណ្តើមយក​ទូរស័ព្ទដៃ​ម៉ាក Oppo ពណ៌​ស្លាប​កំ​ភេ​ន លាយ​ខ្មៅ ពី​ដៃ​ជនរងគ្រោះ​។​

​ពេលនោះ​ម៉ូតូ​កង់​បី​ឥណ្ឌា ដែល​ជនរងគ្រោះ​បាន​ហៅ​មកដល់ ជនរងគ្រោះ​ក៏​ស្រែក​ឆោឡោ ជនសង្ស័យ​ឃើញ​ដូចនេះ ក៏បាន​រត់ឡើង​ជិះ​ម៉ូតូ​បើក​គេចខ្លួនបាត់ ដោយ​មិនបាន​យក​ទូរស័ព្ទ​ជនរងគ្រោះ​ទៅ​ទេ ហើយ​ជនរងគ្រោះ​ក៏បាន រាយការណ៍​ប្រាប់​សមត្ថកិច្ច​ប៉ុស្តិ៍នគរបាល​រដ្ឋបាល ព្រៃ​ស អំពី​ម៉ាក​ម៉ូតូ ,​ផ្លាកលេខ​ម៉ូតូ និង​ភិនភាគ​ជនសង្ស័យ ដើម្បីឱ្យ​សមត្ថកិច្ច​ជួយ​អន្តរាគមន៍​ដែរ តែ​ជនរងគ្រោះ​ពុំទាន់​បានមក​ដាក់ពាក្យ​បណ្តឹង​ភ្លាម​ទេ​។​

​លុះដល់​វេលា​ម៉ោង​១៩​និង​០០​នាទី ថ្ងៃខែ​ឆ្នាំ​ដដែល ជនសង្ស័យ បាន​ជិះ​ម៉ូតូ​ម៉ាក​ខាងលើ ធ្វើ​សកម្មភាព​ឆក់​ទូរស័ព្ទដៃ​មិន​ស្គាល់​ម៉ាក ពី​ជនរងគ្រោះ​មិន​ស្គាល់ឈ្មោះ​ម្នាក់ទៀត ដែល​កំពុង​ជិះ​ម៉ូតូ​ស្រប​ទិស​គ្នា​ជាមួយ​ជនសង្ស័យ តាមផ្លូវ​៥០​ម៉ែត្រ ពី​ត្បូង​ទៅ​ជើង ស្ថិត​ត្រង់ ចំណុច​ភូមិ​ប្រការ សង្កាត់​ព្រៃ​ស ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ជនសង្ស័យ​ក៏បាន​ប៉ះ​ដៃ​ម៉ូតូ​ជាមួយ​ជនរងគ្រោះ​មិន​ស្គាល់ឈ្មោះ ដួល​ទាំង ២​គ្រឿង ។ ហើយ​ជនរងគ្រោះ​មិន​ស្គាល់ឈ្មោះ ក៏បាន​ស្រែក​ឆោឡោ​ថា​ចោរៗ រួច​ប្រជាពលរដ្ឋ​ដែល​ធ្វើដំណើរ​តាមផ្លូវ និង​សមត្ថកិច្ច កំពុង​ជិះ​ម៉ូតូ​ល្បាត​ក្បែរ​កន្លែងកើតហេតុ ក៏បាន​ជួយ​អន្តរាគមន៍ ធ្វើការ​ឡោមព័ទ្ធ​ឃាត់ខ្លួន​បាន​ជនសង្ស័យ​ខាងលើ រួម​និង​វត្ថុតាង យកមក​ធ្វើការ​សាកសួរ​នៅ​ប៉ុស្តិ៍នគរបាល​រដ្ឋ បាល​ព្រៃ​ស​តាម​នីតិវីធី​ច្បាប់ ។​

​បន្ទាប់មក​ជនរងគ្រោះ​ឈ្មោះ អ៊ុន ស្រី​វណ្ណ ក៏បាន​មក មើលមុខ​ជនសង្ស័យ​ស្គាល់​ថា ជា​ជនសង្ស័យ​ដែល​បានធ្វើ​សកម្មភាព​វាយ​ប្លន់​យក​ទូរស័ព្ទដៃ​របស់គាត់ (​អ៊ុន ស្រី​វណ្ណ​) មិនបាន​សម្រេច កាលពី​វេលា​ម៉ោង​១៣​និង​០០​នាទី ថ្ងៃទី​២៨ ខែកញ្ញា ឆ្នាំ​២០២០ ខាងលើ រួច​ជនរងគ្រោះ​ឈ្មោះ អ៊ុន ស្រី​វណ្ណ ក៏បាន​ដាក់ពាក្យ បណ្តឹង​ចំឈ្មោះ​ជនសង្ស័យ ដើម្បីឱ្យ សមត្ថកិច្ច​ចាត់ការ​តាមផ្លូវ​ច្បាប់​តែម្តង​។​

​ចំពោះ​ជនរងគ្រោះ​មិន​ស្គាល់ឈ្មោះ​ម្នាក់ទៀត ពេល​សមត្ថកិច្ច និង​ប្រជាពលរដ្ឋ ឃាត់ខ្លួន បាន​ជនសង្ស័យ​ខាងលើ រូបគាត់ (​ជនរងគ្រោះ​មិន​ស្គាល់ឈ្មោះ​) មិនបាន​ដាក់ពាក្យ​បណ្តឹង ដល់​សមត្ថកិច្ច​ទេ បាន​ជិះ​ម៉ូតូ​ចេញពី កន្លែងកើតហេតុ ទៅផ្ទះ​បាត់​តែម្តង ។ ក្រោយពី​ធ្វើការ​សាកសួរ​ជនសង្ស័យ បាន​ឆ្លើយ​សារភាព ប្រាប់​សមត្ថកិច្ច​ថា រូបគេ (​ជនសង្ស័យ​) ពិតជា​បានធ្វើ​សកម្មភាព​ចាប់​ឱប​ជនរងគ្រោះ​ឈ្មោះ អ៊ុន ស្រី​វណ្ណ ហើយ​ចាប់ដៃ បង្វិល ទល់មុខ​គ្នា និង​បោចសក់​ក្បាល​ដាល់​ចំ​ចិញ្ចើម បណ្តាលឱ្យ​ពក រួច​បើក​ម៉ូតូ​រត់គេចខ្លួន​ប្រាកដ​មែន​។​

​វត្ថុតាង​ចាប់យក​៖ ម៉ូតូ​១​គ្រឿង​,​ទូរស័ព្ទដៃ ចំនួន​១​គ្រឿង ។ បច្ចុប្បន្ន ជនសង្ស័យ​កំពុង​ឃាត់ខ្លួន​នៅ​អធិការដ្ឋាន​នគរបាល ខណ្ឌដង្កោ ដើម្បី​អនុវត្តតាម​នីតិវិធី​៕​ដោយ​៖​កូ​ឡាប​

អត្ថបទដែលជាប់ទាក់ទង