ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ពុំទាន់មានថ្នាំកសិកម្ម បង្រ្កាបជំងឺម៉ូសាអ៊ិក ដែលកំពុងរាតត្បាត នៅលើដំណាំដំឡូងមី

423


ភ្នំពេញ៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចេញសេចក្តីជូនដំណឹង ស្តីពីការបង្ការ​ និងទប់ស្កាត់ការរាតត្បាតនៃជំងឺម៉ូសាអ៊ិក នៅលើដំណាំដំឡូងមី ។

សេចក្តីជូនដំណឹង នៅថ្ងៃទី៣​ ខែសីហា ឆ្នាំ២០១៨នេះ បានបញ្ជាក់ថា ក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ សូមជូនដំណឹងដល់បណ្តាក្រុមហ៊ុន អាជីវករ អ្នកនាំចូល និងផ្គត់ផ្គង់ ចែកចាយពូជដំណាំដំឡូងមី ជាពិសេសប្រជាកសិករដែលដាំដំឡូងមី ទាំងអស់ នៅក្នុងប្រទេសកម្ពុជា ឲ្យបានជ្រាបថា ជំងឺម៉ូសាអ៊ិក (Cassava Mosaic Disease-CMD) ជាប្រភេទជំងឺដ៏កាចសហាវមួយ រាតត្បាតលើដំណាំដំឡូងមី ដែលបង្កឡើងដោយវីរុសជីនីមី (Ginimi virus)។

តាមរបាយការណ៍របស់អ្នកជំនាញការអន្តរជាតិនានា ទិន្នផលរបស់ដំឡូងមី នៅបណ្តាប្រទេសមួយចំនួន ក្នុងទ្វីបអាហ្វ្រិក ប្រទេសឥណ្ឌា និងប្រទេសស្រីលង្កា ដែលទទួលរងការរាតត្បាតជំងឺនេះ បានធ្លាក់ចុះរហូតដល់ ៨០ភាគរយ។ ការរាតត្បាតនៃជំងឺវីរុសថ្មីនេះ បើមិនត្រូវបានគ្រប់គ្រង ដោយប្រសិទ្ធភាពទេនោះ ពិតជានឹងបង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ចំពោះផលិតកម្មដំណាំដំឡូងមី និងការនាំចេញផលិតផលដំឡូងមី ទៅកាន់ផ្សារអន្តរជាតិ ក្នុងពេលខាងមុខជាមិនខាន។
មកទល់បច្ចុប្បន្ននេះ ពុំទាន់មានថ្នាំកសិកម្ម ដែលមានប្រសិទ្ធភាពអាចកម្ចាត់ជំងឺម៉ូសាអ៊ិកនេះ បាននៅឡើយ៕

អត្ថបទដែលជាប់ទាក់ទង