ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កូរ៉េខាងជើងប្រាប់ UN៖ «យើងមានសមត្ថភាពគ្រប់គ្រាន់ ដើម្បីទប់ទល់ការឈ្លានពាន, បច្ចុប្បន្នការអភិវឌ្ឍសេដ្ឋកិច្ច គឺជារឿងសំខាន់»

86

(ញូយ៉ក)៖ ឯកអគ្គរដ្ឋទូតកូរ៉េខាងជើងប្រចាំអង្គការសហប្រជាជាតិ (UN) លោក គីម សុង (Kim Song) បាននិយាយថា ប្រទេសរបស់លោកមានសមត្ថភាពគ្រប់គ្រាន់ នៅក្នុងការការពារខ្លួនពីការឈ្លានពានទាំងឡាយ ហើយបច្ចុប្បន្ននេះគឺជាពេលដែលត្រូវផ្ដោតជាសំខាន់ ទៅលើការអភិវឌ្ឍសេដ្ឋកិច្ច។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នៅព្រឹកថ្ងៃពុធ ទី៣០ ខែកញ្ញា ឆ្នាំ២០២០។

លោក Kim Song ធ្វើការកត់សម្គាល់បែបនេះនៅក្នុងសុន្ទរកថាមួយ ទៅកាន់មហាសន្និបាតអង្គការសហប្រជាជាតិ (UNGA) នៅថ្ងៃអង្គារសប្ដាហ៍នេះ (ពេលវេលានៅញូយ៉ក)។ លោក Song បានគូសបញ្ជាក់យ៉ាងដូច្នេះថា «ដោយសារតែមានសមត្ថភាពគ្រប់គ្រាន់ ក្នុងការការពារសន្តិសុខនៃប្រទេសជាតិ និងប្រជាជនកូរ៉េខាងជើងរួចទៅហើយ បច្ចុប្បន្ននេះយើងកំពុងផ្ដោតលើកិច្ចខិតខំប្រឹងប្រែងគ្រប់ជ្រុងជ្រោយ ដើម្បីស្ថាបនា និងអភិវឌ្ឍសេដ្ឋកិច្ចជាតិ»

គួរបញ្ជាក់ថា អគ្គរដ្ឋទូតកូរ៉េខាងជើងប្រចាំនៅអង្គការសហប្រជាជាតិ ក៏បានលើកឡើងផងដែរពីស្ថានភាព COVID-19 ដោយបញ្ជាក់ថា រដ្ឋាភិបាលទីក្រុងព្យុងយ៉ាងបានគ្រប់គ្រង និងដោះស្រាយវិបត្តិមួយនេះយ៉ាងជោគជ័យ ពោលគឺស្ថានការណ៍ COVID-19 កំពុងស្ថិតនៅក្នុងក្រោមការគ្រប់គ្រង និងមានស្ថិរភាព ខណៈអាជ្ញាធរកូរ៉េខាងជើងនៅតែបន្តរឹតបន្តឹងវិធានការទប់ស្កាត់ ការឆ្លងរាតត្បាតជំងឺដ៏កាចសាហាវមួយនេះ៕

អត្ថបទដែលជាប់ទាក់ទង