ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

​លែងលះគ្នា​ហើយ អតីត​ប្ដី​ចិត្តកំណាច ចាក់​សម្លាប់​អតីត​ប្រពន្ធ​ខ្លួនឯង​ជាច្រើន​កាំបិត ស្លាប់​ក្នុង​ថ្លុកឈាម ដោយ​ភ្លើង​ប្រច័ណ្ឌ

81

 

​ភ្នំពេញ ៖ នារី​ម្នា​ក់បាន​ស្លាប់ចោល​កូនតូច​ពីរ​នាក់ គួរ​ឲ្យ​អាណោច​អ​ធ័​ម ត្រូវបាន​អតីត​ប្ដី​កំណាច​ចាក់​ប្រហារ​ជាច្រើន​កាំបិត នៅ​កណ្ដាល​ថ្នល់​ទាំងយប់​អធ្រាត្រ​។ ហេតុការណ៍​បង្ក​ភ្ញាក់ផ្អើល​កាល​វេលា​ម៉ោង​១២​និង​០០​នាទី​អធ្រាត្រ ឈានចូល​ថ្ងៃទី​២ ខែតុលា ឆ្នាំ​២០២០ ស្ថិតក្នុង​ភូមិ​ព្រែក​ហូរ​កើត ឃុំ​ព្រែក​ហូរ ក្រុង​តាខ្មៅ ខេត្តកណ្ដាល​។​

​សព​ស្ត្រី​រងគ្រោះ​ឈ្មោះ​កៅ ស្រី​កែវ អាយុ​២៦​ឆ្នាំ មាន​ស្រុកកំណើត​ភូមិ​ក្រាំង​យ៉ូ​វ ស្រុក​ស្អាង ខេត្តកណ្ដាល​។​

​យោងតាម​ប្រភពពី​ប្រជាពលរដ្ឋ ដែល​ធ្វើដំណើរ​តាម​ដងផ្លូវ គាត់​បានឃើញ​ស្ត្រី​ម្នាក់ បាន​ដេកស្លាប់​កណ្ដាល​ថ្នល់​ក្នុង​ថ្លុកឈាម​
ត្រូវបាន​ជនដៃដល់​ចាក់​សម្លាប់​ចំនួន ៣ កាំបិត ចំ​ពីមុខ​១​កាំបិត និង​ក្រោយខ្នង​២​កាំបិត បណ្ដាលឱ្យ​ស្លាប់​ភ្លាមៗ​នៅនឹងកន្លែង​កើតហេតុ​។​

​បន្ទាប់ពី​ចាក់​សម្លាប់​នារី​រងគ្រោះ​រួច ជនដៃដល់​បាន​យក​ទូរស័ព្ទ​របស់​នារី​រង​គ្រោះ ខ​ល​ទៅ​បងប្រុស​របស់​នាង​ថា ខ្លួន​បាន​ចាក់​សម្លាប់​ប្អូន​បងហើយ រួច​ក៏​រត់គេចខ្លួន​ចូល​ដីឡូត៍​មួយកន្លែង​ជាប់​នឹង​កន្លែងកើតហេតុ ហើយ​បាន​បន្ត​រត់​ឆ្ពោះទៅ​សារភាព នៅក្នុង​ស្រុក​កណ្ដាលស្ទឹង​ថា ខ្លួន​បាន​ចាក់​សម្លាប់​នារី​រង​គ្រោះជា​ប្រពន្ធ ដោយសារ​ភ្លើង​ប្រច័ណ្ឌ​។​

​សូមបញ្ជាក់​ផងដែរ​ថា នារី​រងគ្រោះ​កំព្រា​ឪពុកម្ដាយ មានតែ​ពីរ​នាក់​បងប្រុស​បង្កើត​តែប៉ុណ្ណោះ​។ ហើយ​មានកូន ២ នាក់​នៅក្នុង​បន្ទុក​។ តាម​ប្រភពព័ត៌មាន​ដែល​យើង​ទទួលបាន គឺ​នារី​រងគ្រោះ​ខាងលើ​បាន​លែងលះ​ជាមួយ​ប្ដី​ដាច់ស្រេច​រួចទៅហើយ តែ​ជនដៃដល់​ជា​ប្ដី​នៅតែ​ចងកម្ម​ពារ តាម​សម្លាប់​នាង​ទាល់តែ​បាន​។​

​ក្រោយ​កើតហេតុ​សមត្ថកិច្ច​ជំនាញ ចុះមក​ធ្វើ​កោសល្យវិច័យ​ទៅ​សព​នារី​រងគ្រោះ ពិនិត្យ​រួចហើយ​បញ្ជាក់ថា នារី​រងគ្រោះ​ត្រូវបាន​ជនដៃដល់​ចាក់​សម្លាប់​ចំនួន​បី​កាំបិត​ចិតបន្លែ​ដង​លឿន​មួយ​កាំបិត ចំ​ផ្នែក​ខាងមុខ​ពី​កាំបិត​ទៀត ចំ​ខ្នង​ខាងក្រោយ​១​កាំបិត ។​

​ក្រោយពី​និត្យ​រួចរាល់​ក៏​ធ្វើ​កំណត់ហេតុ ប្រគល់​សព​ឲ្យ​ក្រុមគ្រួសារ​ដឹក​យកទៅ​ស្រុកកំណើត​ធ្វើបុណ្យ​តាម​ប្រពៃណី​។ ចំណែក​ជនដៃដល់​ត្រូវបាន​សមត្ថកិច្ច​សាកសួរ និង​ធ្វើ​កំណត់ហេតុ និង​កសាង​សំណុំរឿង បញ្ជូន​ខ្លួន​ទៅ​តុលា​ការចាត់​តាមផ្លូវ​ច្បាប់​៕​

អត្ថបទដែលជាប់ទាក់ទង