ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ខេមរសហព័ន្ធតេក្វាន់ដូWTបើកការប្រកួត អបអរសាទរខួបលើកទី៦ នៃឈ្នះមេដាយមាស នៃកីឡាតេក្វាន់ដូWTអាស៊ានឆ្នាំ២០១៤

93
ភ្នំពេញ៖លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានខេមរសហព័ន្ធតេក្វាន់ដូWTនាព្រឹកថ្ងៃទី២ ខែតុលា ឆ្នាំ២០២០អញ្ជើញចូលរួមការប្រកួតកីឡាតេក្វាន់ដូWT អបអរសាទរខួបលើកទី៦នៃឈ្នះមេដាយមាសនៃព្រឹត្តិការណ៍ការប្រកួតកីឡាតេក្វាន់ដូWTអាស៊ីឆ្នាំ២០១៤របស់វិរកីឡាការិនី ស៊ន សៀវម៉ី និងការប្រកួតតេស្តិ៍សាកល្បងបច្ចេកទេសរបស់ក្រុមជម្រើសជាតិតេក្វាន់ដូWT នៅវិទ្យាស្ថានជាតិអប់រំកាយ និងកីឡា។
ការប្រកួតខាងលើកនេះមានកីឡាករ-កីឡាការិនីចំនួន២៤នាក់ក្នុងនោះមានកីឡាការិនីចំនួន៨នាក់មកពីក្លិបចំនួន១១លើ៦ប្រភេទទម្ងន់ ចំពោះក្លិបចូលរួមមានក្លិបតេក្វាន់ដូ WTក្រសួងមហាផ្ទៃ ក្លិបតេក្វាន់ដូ WTBT(ខេត្តបាត់ដំបង) ក្លិបតេក្វាន់ដូ WTFreedom ក្លិបតេក្វាន់ដូ WTមិត្តភាព ក្លិបតេក្វាន់ដូ WTពោធិ៍សែនជ័យ ក្លិបតេក្វាន់ដូ WTហូសាណា ក្លិបតេក្វាន់ដូ WTព្រះច័ន្ទ ក្លិបតេក្វាន់ដូ WTវិទ្យាល័យ ហ៊ុន សែន ១០០ខ្នង ក្លិបតេក្វាន់ដូ WT វិទ្យាល័យ ហ៊ុន សែនពាមជីកង របស់ខេត្តកំពង់ចាម ក្លិបតេក្វាន់ដូ WTវិទ្យាស្ថានជាតិអប់រំកាយ និងកីឡា និងក្លិបតេក្វាន់ដូ WT I.Cam ។
ចំពោះការប្រកួតនេះមានចំនួន៦ប្រភេទទម្ងន់គឺវិញ្ញាសាប្រយុទ្ធឯកត្តជនបុរសទម្ងន់៥៤គីឡូក្រាមអាយុ១៨ឆ្នាំឡើង វិញ្ញាសាប្រយុទ្ធឯកត្តជនបុរសទម្ងន់៥៨គីឡូក្រាមអាយុ១៨ឆ្នាំឡើង វិញ្ញាសាប្រយុទ្ធឯកត្តជនបុរសទម្ងន់៦៣គីឡូក្រាមអាយុ១៨ឆ្នាំឡើង វិញ្ញាសាប្រយុទ្ធឯកត្តជនបុរសទម្ងន់៨៧គីឡូក្រាមឡើង វិញ្ញាសាប្រយុទ្ធឯកត្តជននារីទម្ងន់ក្រោម៤៩គីឡូក្រាម និងវិញ្ញាសាប្រយុទ្ធឯកត្តជននារីទម្ងន់ក្រោម៥៧គីឡូក្រាមអាយុ១៨ឆ្នាំឡើង៕

អត្ថបទដែលជាប់ទាក់ទង