ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោកត្រាំ និងភរិយារកឃើញវិជ្ជមានកូវីដ-១៩

89

ទីបំផុត លទ្ធផលបានប្រកាសផ្លូវការមុននេះបន្តិច គឺលោកប្រធានាធិបតី ដូណាល់ ត្រាំ និងភរិយាលោក គឺនាង Malania Trump ត្រូវបានរកឃើញថាមានវិជ្ជមានកូវីដ -១៩ ហើយ ។ នេះបើយោងតាមប្រភព CNN ។ លោក ត្រាំ បានសរសេរខ្លីនៅមុនម៉ោង ១ ព្រឹក​ថ្ងៃសុក្រ នេះថា «យប់នេះ @FLOTUS និងខ្ញុំបានធ្វើតេស្ត៍វិជ្ជមានសម្រាប់ COVID​-19 ។យើងនឹងចាប់ផ្តើមដំណើរការដាច់ដោយឡែក និងការស្តារ​ឡើងវិញ​របស់យើង​ភ្លាមៗ។ យើងនឹងឆ្លងកាត់ TOGETHER នេះ!» ។ គួររំលឹកថា៖ លោក​ត្រាំនិង​ភរិយា​ ធ្វើតេស្តរ​កកូ​វី​ដ-១៩ ក្រោយ​​​ជំនួយការ​ម្នាក់​បាន​ឆ្លងសូម​បញ្ជាក់​ថា​ការ​រក​ឃើញ​លោក​ត្រាំ និង​ជំទាវ​ទី ១ អា​មេ​រិ​ក រក​ឃើញ​កើត​កូ​វី​ដ-១៩ គឺ​មួយ​ថ្ងៃក្រោយ​ទីប្រឹក្សា​ដែល​ជិះ​យន្តហោះ​ជាមួយ​លោក ដូ​ណា​ល់ ត្រាំ «​ធ្វើតេស្ត​វិជ្ជមាន​កូ​វី​ដ​-១៩» ។ ទីប្រឹក្សា​ជាន់ខ្ពស់​មួយ​រូប​របស់ លោក​ប្រធានាធិបតី​អា​មេ​រិ​ក ដូ​ណា​ល់ ត្រាំ គឺ​លោកស្រី ហូប ហី​កស៍ (Hope Hicks) ត្រូវ​បាន​ធ្វើតេស្ដ​វិជ្ជមាន COVID-19 បន្ទាប់​ពី​បាន រួម​ដំណើរ​ជាមួយ​លោក ត្រាំ នៅ​លើ​យន្ដហោះ​ពិសេស Air Force One​។

នេះ​បើ​តាម​ការ​ចេញផ្សាយ​ដោយ​ទីភ្នាក់ងារ​ព័ត៌មាន Reuters នៅ​ព្រឹក​ថ្ងៃ​សុក្រ ទី​០២ ខែតុលា ឆ្នាំ​២០២០​។ លោកស្រី Hicks បាន​រួម​ដំណើរ​ជា​ច្រើន​លើក​ជាមួយ​លោក ត្រាំ កាលពី​ពេល​ថ្មី​ៗ​នេះ ក្នុង​នោះ​រួម​មាន​ទាំង​វេទិកា​តស៊ូ​មតិ​ក្នុង​ទីក្រុង ក្លេ​វ​លែ​ន​ដ៍ (Cleve​land) កាលពី​ថ្ងៃ​អង្គារ និង​បាន​អមដំណើរ​លោក​ប្រធានាធិបតី​អា​មេ​រិ​ក​រូប​នេះ ទៅ​ចូលរួម​ក្នុង​យុទ្ធនាការ​ឃោសនាបោះឆ្នោត កាលពី​ថ្ងៃ​ពុធ​កន្លង​ទៅ​នៅ​ឯ​រដ្ឋ មីន​នី​សូ​តា (Minnesota) ផង​ដែរ​។ មក​ទល់​នឹង​ពេល​នេះ មិន​ទាន់​មាន​ព័ត៌មាន​លម្អិត​ថា តើ​លោកស្រី Hicks មាន​រោគ​សញ្ញា​ធ្ងន់ ឬ​ក៏​ស្រាល​នៅឡើយ​ទេ​។
គួរ​បញ្ជាក់​តាម​ក្នុង​សេចក្ដីថ្លែងការណ៍​របស់​សេត​វិមាន​ថា លោក ត្រាំ បាន​ថែទាំ​សុខ​ភាព និង​ការពារ​ខ្លួន​លោក​ជា​និច្ច ហើយ​ក្រុម​មន្ត្រី​របស់​លោក​តែងតែបាន​អនុវត្ត​តាម ការ​ណែនាំ​យ៉ាង​ខ្ជាប់ខ្ជួន ដើម្បី​ទប់ស្កាត់​ការ​ឆ្លង​រាតត្បាត COVID-19​។ ក៏​ប៉ុន្តែ​ជា​រឿយ​ៗ លោក ត្រាំ និង​ក្រុម​មន្ត្រី​របស់​លោក​ត្រូវ​បាន​គេ​សង្កេត​ឃើញ​ថា មិន​បាន​ពាក់​ម៉ាស​ឡើយ នៅ​ពេល​ចូលរួម​ក្នុង​យុទ្ធនាការ​ឃោសនាបោះឆ្នោត​៕

អត្ថបទដែលជាប់ទាក់ទង