ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

គ.ជ.ប នឹងត្រួតពិនិត្យ ផ្ទៀងផ្ទាត់ បូកសរុបលទ្ធផល នៃការបោះឆ្នោត នៅថ្ងៃទី៤សីហា

69


ភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានចេញសេចក្តីជូនដំណឹង ស្តីពីការត្រួតពិនិត្យ ផ្ទៀងផ្ទាត់ និងបូកសរុបលទ្ធផល នៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ នៅថ្ងៃទី៤ ខែសីហា ឆ្នាំ២០១៨ វេលាម៉ោង២រសៀល រហូតដល់បញ្ចប់ជាស្ថាពរ នៅសាលសន្និសីទ គ.ជ.ប។

នេះបើយោងតាមសេចក្តីជូនដំណឹងរបស់ គ.ជ.ប នៅថ្ងៃទី៣ខែសីហានេះ ការត្រួតពិនិត្យ ផ្ទៀងផ្ទាត់នេះ ត្រូវបានចាត់តាំងជា៤ក្រុមធំ រួមមាន៖ ១) ក្រុមសម្របសម្រួលថ្នាក់កណ្តាល ២) ក្រុមទទួលសម្ភារៈ ឯកសារបោះឆ្នោត ៣) ក្រុមកំណត់បែងចែកអាសនៈ និង៤) ក្រុមត្រួតពិនិត្យលទ្ធផលឡើងវិញ។ ដោយឡែកក្រុមត្រួតពិនិត្យលទ្ធផលឡើងវិញ ត្រូវបានបែងចែកជា៥ ក្រុមតូចទៀត ដើម្បីជួយបំពេញការងារ ឱ្យកាន់តែមានប្រសិទ្ធភាព៕

សម្រាប់ព័ត៌មានលម្អិត សូមអានសេចក្តីជូនដំណឹងរបស់ គ.ជ.ប ដូចខាងក្រោម៖

អត្ថបទដែលជាប់ទាក់ទង