ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រាជរដ្ឋាភិបាលនឹងបន្តចូលរួមចំណែកទប់ស្កាត់តម្លៃប្រេងសាំងនៅលើទីផ្សារ

97


ភ្នំពេញ ៖រាជរដ្ឋាភិបាលនឹងបន្តចូលរួមចំណែកទប់ស្កាត់ តម្លៃប្រេងសាំងនៅលើទីផ្សារ ដោយតម្រូវឱ្យគ្រប់ស្ថានីយប្រេងឥន្ទនៈទាំងអស់ បន្តដាក់នៅតម្លៃប្រេងសាំងក្នុងតម្លៃចាស់ដដែល។

លោក ស៊ាង ថៃ អគ្គនាយកជំរុញពាណិជ្ជកម្ម និងអ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម បានបញ្ជាក់ឱ្យដឹងថា ការកំណត់តម្លៃសាំងថ្មីនេះ គឺរាជរដ្ឋាភិបាលតម្រូវឱ្យគ្រប់ស្ថានីយប្រេង ឥន្ធនៈទាំងអស់ ត្រូវលក់សាំងក្នុងតម្លៃ៣៩៥០រៀល ក្នុង១លីត្រ សម្រាប់សាំងធម្មតា និងតម្លៃ ៣៧៥០រៀល ក្នុង១លីត្រ សម្រាប់ប្រេងម៉ាស៊ូត។

លោកបន្តថា៖ តម្លៃប្រេងសាំងដែលតម្រូវឱ្យលក់ក្នុងតម្លៃចាស់ដដែលនេះ គឺដោយ សារតម្លៃសាំងនៅលើទីផ្សារអន្តរជាតិ មិនមានការប្រែប្រួល ក៏ដូចជាមានកិច្ចអន្តរាគមន៍ ពីរាជរដ្ឋាភិបាលក្នុងការចេញធន១៦០រៀល ក្នុង១លីត្រ ដើម្បីចូលរួមចំណែកទប់ស្កាត់ ការឡើងថ្លៃតម្លៃសាំងនៅលើទីផ្សារ។

សូមបញ្ជាក់ថា ក្រសួងពាណិជ្ជកម្ម នៅថ្ងៃទី០១ ខែសីហា ឆ្នាំ២០១៨ បានចេញសេចក្តី ប្រកាសព័ត៌មានថ្មីមួយ ដើម្បីកំណត់រូបមន្តលក់រាយ តម្លៃប្រេងសាំងនៅលើទីផ្សារ ដោយតម្រូវ ឱ្យលក់ក្នុងតម្លៃ ៤២៥០រៀល សម្រាប់សាំងស៊ុបពែរ ក្នុង១លីត សាំងធម្មតា ៣៩៥០រៀល និងម៉ាស៊ូត៣៧៥០រៀល។

ជាមួយគ្នានេះ រាជរដ្ឋាភិបាល បានឧបត្ថម្ភធនជិត៨៣លានដុល្លារ ដើម្បីទប់ឱ្យថ្លៃ សាំងឡើងថ្លៃនេះ ដោយភាគីរដ្ឋជួយចេញចំនួន២សេន និងស្ថានីយប្រេងឥន្ធនៈនានា ចេញចំនួន២សេន ៕

អត្ថបទដែលជាប់ទាក់ទង