ចាប់បានក្មេងទំនើង២នាក់ យកដុំថ្មគប់ឡានពេលយប់ បណ្តាលឲ្យតៃកុងឡានម្នាក់ស្លាប់
កំពង់ចាម៖ ពេលនេះឃាតករលាក់មុខ ត្រូវសមត្ថកិច្ចឃាត់ខ្លួនបានហើយ ដែលបានយកដុំថ្មគប់ ទៅរថយន្តដែលកំពុងបើកតាមផ្លូវ នៅពេលយប់បានធ្លាយកញ្ចក់រថយន្ត ធ្លាក់ចំតៃកុង កំពុងបើកបរបានរេចង្កូតទៅបុកដើមកៅស៊ូ ឃុំបុសខ្នុរ ស្រុកចំការលើ បណ្តាលឲ្យមនុស្សម្នាក់ស្លាប់ភ្លាមៗនៅនឹងកន្លែង។
ពលរដ្ឋក្នុងខេត្តកំពង់ចាម សូមថ្លែងអំណរគុណចំពោះលោកឯម កុសល ស្នងការដ្ឋានខេត្តកំពង់ចាម ដែលតាមប្រម៉ាញ់តាមចាប់ក្រុមដែលគប់កញ្ចក់រថយន្ត នៅបុសខ្នុរ ស្រុកចំការលើ បានជោគជ័យ។
សូមបញ្ជាក់ថា ជនសង្ស័យ បានយកថ្មគប់ទៅលើបុរសម្នាក់ដែលកំពុងបើកបរយន្តដឹកទំនិញពីខេត្ដក្រចេះ សំដៅទៅផ្ទះវិញ ត្រូវចំកញ្ចក់ខាងមុខ ហើយធ្លុះ ទៅចំដើមទ្រូងម្ដុំចុងដង្ហើមជនរងគ្រោះ រងរបួសធ្ងន់ ហើយរថយន្តរេចង្កូតធ្លាក់ផ្លូវ ទៅបុកបង្គោលភ្លើង និងដើមកៅស៊ូ បន្ថែមទៀត ។
ក្រោយពីបានទទួលព័ត៌មានភ្លាម សមត្ថកិច្ចបានចុះដល់កន្លែងកើតហេតុ ហើយបានបញ្ជូនជនរងគ្រោះមកមន្ទីរពេទ្យបង្អែកស្រុកចំការលើ តែជនរងគ្រោះបានស្លាប់ពេលបញ្ជូនដល់មន្ទីរពេទ្យ។ ករណីឃាតកម្ម ដោយចេតនានេះកើតហេតុថ្ងៃទី30 ខែកញ្ញា ឆ្នាំ២០២០ វេលាម៉ោង១៨និង៣៥នាទី នៅចំណុចផ្លូវជាតិលេខ៧១ ក្នុងភូមិបាំង១ ឃុំបុសខ្នុរ ស្រុកចំការលើ ខេត្តកំពង់ចាម៕