ថៅកែដីឡូត៍ ពូកែប្រើល្បិចបោកយកដីពីប្រជាពលរដ្ឋ និងអួតអាងខ្នងថាមានខ្នងអ្នកធំ ត្រូវឃាត់ខ្លួន
កំពង់ស្ពឺ៖ សមត្ថកិច្ចនគរបាលខេត្តកំពង់ស្ពឺ បានឃាត់ខ្លួនថៅកែដីឡូត៍ពូកែប្រើល្បិចបោកយកដីពីប្រជាពលរដ្ឋ និង អួតអាង ថា មានខ្នងអ្នកធំ ។
សមត្ថកិច្ចការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ នៅព្រឹកថ្ងៃទី៣ ខែតុលា ឆ្នាំ២០២០ បានឲ្យដឹងថា
កាលពីថ្ងៃទី២ ខែតុលា ឆ្នាំ២០២០ ឈ្មោះង៉ែត សីណង់ ភេទប្រុស អាយុ២៦ឆ្នាំថៅកែដីឡូត៍ដ៏អាស្រូវ ត្រូវបាននគរបាលខេត្តកំពង់ស្ពឺ
ឃាត់ខ្លួន បន្ទាប់ពីបានក្លែងឯកសារជាសាធារណៈមកបន្លំយករថយន្ត នៅអធិការដ្ឋាននគរបាលស្រុកសំរោងទង ។
សមត្ថកិច្ចការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ បានបញ្ជាក់ថា “ក្រៅពីនេះ ឈ្មោះង៉ែត សីណង់ នៅមានប្រជាពលរដ្ឋប្តឹងពាក់ព័ន្ធរឿងដី
ជាច្រើនករណីទៀត” ។
បច្ចុប្បន្ន សមត្ថកិច្ចកំពុងសាកសួរថៅកែដីឡូត៍សម្បូររឿងអាស្រូវរូបនេះ តាមនីតិវិធី មុននឹងបញ្ជូនទៅតុលាការចាត់ការតាមច្បាប់ ៕