ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោក វ៉ាត់ ចំរើន ចុះត្រួតពិនិត្យត្រៀមរៀបចំដំណើរទស្សនកិច្ចរបស់សម្តេចពិជ័យសេនា ទៀ បាញ់

95
ភ្នំពេញ៖លោក វ៉ាត់ ចំរើន អគ្គលេខាធិការនៃគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡា SEA GAMES លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) បានអញ្ជើញចុះត្រួតពិនិត្យ នៅព្រឹកថ្ងៃទី៣ ខែតុលា ឆ្នាំ២០២០ នៅពហុកីឡ ដ្ឋានជាតិមរតកតេជោ ដើម្បីត្រៀមរៀបចំដំណើរទស្សនកិច្ចរបស់សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធាន CAMSOC។
លោក វ៉ាត់ ចំរើន បានប្រសាសន៍ថា សម្តេចពិជ័យសេនា ទៀ បាញ់ នឹងទស្សនកិច្ចអំពីដំណើរការសាងសង់ពហុកីឡដ្ឋានជាតិមរតកតេជោ ព្រមទាំងទីលានប្រកួតកីឡានានា និងហេដ្ឋារចនាសម្ព័ន្ធត្រៀមធ្វើធ្វើជាម្ចាស់ផ្ទះការប្រកួតកីឡា SEA GAMES លើកទី៣២ ឆ្នាំ២០២៣។លោកបានដឹកនាំក្រុមមន្ត្រីលេខាធិការដ្ឋាន CAMSOC ចុះត្រួតពិនិត្យជាមុន និងត្រៀមរៀបចំជូនដំណើរសម្តេចពិជ័យសេនា នាពេលខាងមុខឆាប់ៗនេះ។
ពហុកីឡដ្ឋានជាតិមរតកតេជោ ដែលស្ថិតនៅខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ កំពុងដំណើរការសាងសង់នូវកីឡដ្ឋានធំ ដែលជាកន្លែងប្រារព្ធពិធីបើក-បិទ និងការប្រកួតមួយផ្នែកធំ នៃ SEA GAMES លើកទី៣២ ឆ្នាំ២០២៣៕

អត្ថបទដែលជាប់ទាក់ទង