ថ្នាក់ដឹកនាំសណ្ឋាគារ Le Palais Hotelសុំទោសចំពោះកម្ពុជា ដែលយករូបចម្លាក់ប្រាសាទខ្មែរមកដាក់លម្អនៅក្នុងទីកន្លែងរបស់ខ្លួន
ភ្នំពេញ៖សណ្ឋាគារ Le Palais Hotel នៅលើកោះ Phangan ប្រទេសថៃ បានយករូបចម្លាក់ប្រាសាទខ្មែរមកដាក់លម្អនៅក្នុងទីកន្លែងរបស់ខ្លួន។ បន្ទាប់ពីមានការរិះគន់យ៉ាងច្រើន ចំពោះការយករចនាបទខ្មែរទៅប្រើដោយសណ្ឋាគារនេះ ថ្នាក់ដឹកនាំសណ្ឋាគារ Le Palais Hotelសុំទោសចំពោះកម្ពុជា។
ឯកឧត្តមខៀវកាញារីទ្ធរដ្ឋមន្ត្រីក្រសួងព័ត៌មានបានសរសេរសារនៅលើហ្វេសប៊ុកផ្លូវការនៅព្រឹកថ្ងៃទី 5 ខែតុលាឆ្នាំ 2020 ថា “ថ្នាក់ដឹកនាំសណ្ឋាគារ Le Palais Hotel នៅលើកោះ Phangan ប្រទេសថៃ បានធ្វើការសូមទោសដែលបានយករូបចម្លាក់ប្រាសាទខ្មែរ មកដាក់លម្អនៅក្នុងទីកន្លែងរបស់ខ្លួន ដោយបញ្ជាក់ថា ខ្លួនគ្រាន់តែចង់បង្ហាញពីភាពថ្កុំថ្កើងនៃអារ្យធម៌ខ្មែរតែប៉ុណ្ណោះ “។
ការសុំទោសនេះ បានកើតឡើងបន្ទាប់ពីមានការរិះគន់យ៉ាងច្រើនចំពោះការយករចនាបទខ្មែរទៅប្រើដោយសណ្ឋាគារនេះ ។ ម្ចាស់សណ្ឋាគារនេះគឺជាប្តីប្រពន្ធសញ្ជាតិខ្មែរ ។ ក្នុងរូបគឺភោជនីយដ្ឋានបាយ័ន ដែលជាផ្នែកមួយនៃសណ្ឋាគារ Le Palais Hotel (រូបថតកាសែត បាងកកប៉ុស្ត ចេញផ្សាយថ្ងៃចន្ទ ទី ៥ តុលា ២០២០ )។
ចំណែកលោក William Guang ប្រធានគណបក្សខ្មែរក្រោក បានសរសេរសារលើហ្វេសប៊ុកថា “សណ្ឋាគារមួយនៅប្រទេសថៃ ចម្លងទាំងស្រុងនៅរចនាបទ បាយ័ន អង្គរ បន្ទាយស្រី របស់ខ្មែរ ។ សណ្ឋាគារនេះឈ្មោះ Le Palais Hotel នៅ ប្រទេសថៃ ។
ខ្ញុំសង្ឃឹមថាមានការចាត់វិធានការ បើសិនគេធ្វើមិនបានសុំយើង
មិនចង្អៀតចង្អល់ទេ ចំពោះការដាក់ខ្លួនថាគ្មានវប្បធម៌ ហើយបង្ហាញថាខ្លួនទទួលឥទ្ធិពលវប្បធម៌ពីខ្មែរ តែមុនធ្វើមានបានសុំម្ចាស់ឬទេ ? វាបង្កការយល់ច្រឡំធំណាស់ ទៅកាន់សកលលោក”៕