ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

​ម្តាយកូន​៥ លក់​ម៉ាស​តាម facebook​មានជីវិត​កំណើត​ទី​២ បន្ទាប់ពី​ជាប់ឃុំ​នៅ​ព្រៃ​ស​ជាង​១​ខែ ព្រោះតែ​ទិញ​លក់ទំនិញ​តាម facebook អន​ឡាញ គ្មាន​ការទទួលខុសត្រូវ ដែល​ធ្លាក់​ក្នុង “​បទល្មើស​ឆបោក​”

75

 

​ភ្នំពេញ​៖ លោក​ដួង តារា ជំនួយការ​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា បាន​សរសេរ​សារ​នៅលើ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ Duong Dara ថា “​ម្តាយកូន​៥ លក់​ម៉ាស​តាម facebook មានជីវិត​កំណើត​ទី​២ នៅ​ថ្ងៃទី 22/9/2020
​ទោះបី​មិនបាន​បញ្ចេញ​សកម្ម​ភាពល្អ​អ្វីមួយ គឺ​គ្រាន់តែ​គិត​ល្អ ហើយ​ចង់បាន​អ្វីៗ​ល្អ​ទាំង​សម្រាប់​ខ្លួន​យើង នឹង​សម្រាប់​អ្នកដទៃ​ផង​នោះ ទេវតា​ប្រាកដជា​តាម​ថែរក្សា​យើង​មិន​ខាន​”​។

​ប្អូនស្រី ជឿន សុខុន មានកូន​ប្រាំ​នាក់​(​ភ្លោះ​ស្រី​៣)​អាយុ​ក្រោម​១០​ឆ្នាំ ត្រូវបាន​ជាប់ឃុំ​នៅ​ព្រៃ​ស​ជាង​១​ខែ ព្រោះតែ​ទិញ​លក់ទំនិញ​តាម facebook អន​ឡាញ គ្មាន​ការទទួលខុសត្រូវ ដែល​ធ្លាក់​ក្នុង “​បទល្មើស​ឆបោក​”​។ មិនមែន​តែ​ប្អូនស្រី​ទេ គឺ​អាចមាន​បងប្អូន​យើង​ជាច្រើន​នាក់​ដែល​រកស៊ី​ទិញ​លក់​ម៉ាស​អន​ឡាញ នៅក្នុង​ពេលដែល​ជំងឺ​កូ​វីដ​-១៩ កំពុង​វាយលុក​ខ្លាំង​។ ខ្លះ​ចំណេញ ខ្លះ​ក៏​ខាត និង​ខ្លះ​ជាប់ពន្ធ​ធនាគារ ដូច​ករណី​ប្អូនស្រី​ខាងលើ​ស្រាប់​។​

​ដោយសា​ប្រទេស​កម្ពុជា​យើង​មាន​សុខសន្តិភាព ជាមួយនឹង​ការរីកចម្រើន​ផ្នែក​បច្ចេកវិទ្យា Internet ជាពិសេស facebook ដែល​កំពុង​ទាក់ទាញ​អ្នកប្រើប្រាស់​បាន​រាប់សិប​លាន​នាក់​នៅក្នុង​ប្រទេស​យើង ដែល​អាចអោយ​អ្នកប្រើប្រាស់​ឈានទៅ​បើកហាង​លក់ដូរ​ទំនិញ​តាម facebook online បាន​យ៉ាង​មាន​ប្រសិទ្ធភាព​។

​ប្អូនស្រី ជឿន សុខុន បានក​ម្ម៉​ង់​ម៉ាស​ជាច្រើន​ពី​អ្នកលក់​បោះ​ដុំ​តាម Online យកមក​លក់​បន្ត​ឱ្យ​អ្នកទិញ​យកទៅលក់​រាយ ចំនួន ៦​នាក់​។ ថ្ងៃមួយ​នៅពេលដែល​ប្អូនស្រី​បានទទួល​លុយ​ពី​អ្នក​ក​ម្ម៉​ង់​ទិញ​យកទៅ​បង់​ឲ្យ​អ្នក​បោះ​ដុំ Online ទាំងអស់ ដែលមាន​ប្រភព​នៅ​ប្រទេស​ថៃ និង​វៀតណាម​រួចហើយ គឺ​ម្ចាស់ accounts នេះ​បាន​បិទ account facebook ហើយ​គេចខ្លួន​បាត់អស់ បន្សល់ទុក​ឲ្យ​ប្អូនស្រី​តែ​ម្នាក់​ប្រឈម​សងលុយ​គេ ៦​នាក់​។​
​ប្អូនស្រី​ត្រូវបាន​អ្នករងគ្រោះ​ទាំង​៦​ប្តឹងទៅ​នាយកដ្ឋាន​នគ​របាល​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា​។
​បន្ទាប់មក​ក៏​ត្រូវបាន​បញ្ជូនទៅ​តុលាការ ព្រោះ​គ្មាន​លុយ​សង​គេ​វិញ ហើយ​ចៅក្រម​ស៊ើបសួរ​ក៏​សម្រេច​ឃុំខ្លួន​បណ្ដោះអាសន្ន​នៅ​ព្រៃ​ស កាលពី​ថ្ងៃ ១៤ ខែសីហា ឆ្នាំ​២០២០ ដោយបាន​ទុក​កូន​៥​នាក់ នឹង​ម្តាយ​ចាស់ជរា​ដែលមាន​ជំងឺ​ប្រចាំកាយ​ផង​នៅ​មើល​ចិញ្ចឹម​ថែរក្សា​។
​ដោយ​ទ្រាំ​នឹង​អ​ម្រែ​ក​នៃ​ទុក្ខលំបាក​នេះ​ទៅមុខទៀត​លែងរួច នៅ​ថ្ងៃទី​២១ កញ្ញា លោកយាយ ឈុំ វ៉ាត អាយុ​៧០​ឆ្នាំ ដែល​ត្រូវជា​ម្តាយបង្កើត​របស់​ប្អូនស្រី ជឿន សុខុន បាន​គោរព​អង្វរ​សុំ​ការសណ្តោសប្រណី​ពីស​ម្តេច​តេ​ជោ​ដើម្បី​កូនស្រី បាន​នៅក្រៅ​ឃុំ នឹង​មានឱកាស​បានធ្វើ​ការរក​លុយ​សង​គេ​វិញ​។

​ដោយ​ទឹកចិត្ត​អាណិត​ស្រឡាញ់ និង​អាសូរ​ចៅៗ​ទាំង​៥​នាក់ សម្តេច​តេ​ជោ បាន​ចាត់​ឲ្យ​ខ្ញុំ​សហការ​ធ្វើការ​លើផ្លូវ​ច្បាប់​ជាមួយ​ប្រធាន​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​ពិនិត្យមើល​អំពី​លទ្ធភាព​ដែល​អាចជួយ​អោយ​ប្អូនស្រី ជឿន សុខុន អោយនៅ​ក្រៅ​ឃុំ​បណ្តោះអាសន្ន​ស្របតាម​នីតិវិធី​ច្បាប់​។ នៅពេលនេះ កូនស្រី​គាត់​បាន​ចេញពី​មន្ទីរឃុំឃាំង​នៅក្រៅ​ឃុំ​ហើយ​។ លុយ​ដែល​ប្អូនស្រី​ជំពាក់​មនុស្ស​ចំនួន​៦​នាក់​គឺ​សរុប​ទាំងអស់​មាន​ចំនួន​១៣,០០០ ដុល្លារ​។

​សំណាង​ណាស់ គឺមាន​សប្បុរ​រស​ដែល​ដឹងគុណ​សម្តេច ដែល​បាន​រំដោះ​ប្រ​ទេ​សា​ចេញ​ផុតពី​សង្គ្រាម​ដែល​នាំមក​នូវ​សុខសន្តិភាព​ពេញលេញ​សម្រាប់​កម្ពុជា ពួ​គេ​ក៏បាន​រៃ​លុយ​គ្នា​យកទៅជួយ​ប្អូនស្រី​សង​ទៅ​អ្នក​ដែល​គាត់​ជំពាក់​ប្រាក់​ទាំង ៦​នាក់​បាន​រួច​ចប់សព្វគ្រប់​។ អ្នក​ដើមបណ្តឹង​ទាំង​៦​នាក់​បាន​យល់ព្រម​ដក​បណ្តឹង​ឈប់​ប្តឹង ប្អូនស្រី ជឿន សុខុន តទៅ​ទៀតហើយ​នៅពេលនេះ​។​

​លោក​បាន​លើកឡើងថា “​ខ្ញុំ​ខ្លោចចិត្ត​ស្រក់​ទឹកភ្នែក​ដែល​បានឃើញ​ព្រឹត្តិការណ៍​នេះ ជាមួយនឹង​ការរំភើប​រីករាយ​ក្រៃលែង​ចំពោះ​ទឹកចិត្ត​ប្រកបដោយ​ក្តីមេត្តា​និង​ព្រហ្មវិហារ​ធ​ម៍​ដ៏​មហា​ជ្រាលជ្រៅ​បំផុត​ដែល​សម្តេច​តេ​ជោ​តែងតែមាន​ចំពោះ​ពលរដ្ឋ​គ្រប់ៗ​រូប​។ នៅពេលនេះ ស្ត្រី​ជា​ម្តាយ និង​កូន​ប្រាំ​នាក់ ព្រមទាំង​លោកយាយ​បានរស់នៅ​ជួបជុំគ្នា​ផុត​អស់ពី​មហា​កង្វល់​ក្នុង​ដើមទ្រូង​ទៀតហើយ​។ ខ្ញុំបាទ​សូម​គោរព​អរគុណ​ដល់​សម្តេច​តេ​ជោ យ៉ាង​ជ្រាលជ្រៅ​បំផុត​ដែល​បានផ្តល់​កំណើត​ទី​២​ដល់​ប្អូនស្រី ជឿន សុខុន​”​។​

​ករណី​ប្អូនស្រី ជា​មេរៀន​សម្រាប់​អ្នកលក់ដូរ​អន​ឡាញ​ទាំងអស់ (facebook) ត្រូវតែមាន​ការប្រុងប្រយ័ត្ន​ខ្ពស់ នឹងមាន​ការទទួលខុសត្រូវ​ខ្ពស់បំផុត ព្រោះ​បងប្អូន​អាច​ប្រឈម​នឹង​បញ្ហា​ដូច​ប្អូនស្រី​នេះ មិន​ខាន​បើ​មិនបាន​គ្រប់គ្រង​ឬ​ស្គាល់​អ្នកលក់ អ្នកទិញ​បានច្បាស់លាស់​ទេ​នេះ​។ យើង​ចូលរួម​កសាង​អំពើ​ល្អ ចែករំលែក​ក្តី​ស្រឡាញ់​និង​ស្នាមញញឹម និង សូម​មានចិត្ត​អាណិត​ស្រឡាញ់​ពលរដ្ឋ​យើង​គ្រប់​ទីកន្លែង​ដោយ​គ្មាន​ការរើសអើង​៕​

អត្ថបទដែលជាប់ទាក់ទង