អាជ្ញាធរដ្ឋបាលរាជធានី កំពុងឈូសឆាយ ការ៉ាស់សាំងសូគីមិច នៅច្រមុះជ្រូកក្បាលថ្នល់ ដើម្បីកែសម្រួលប្រព័ន្ធសារាចរនៅតំបន់នេះឱ្យកាន់តែប្រសើរឡើង
ភ្នំពេញ៖ ការ៉ាស់សាំងសូគីមិចដែលមានទីតាំងនៅច្រមុះជ្រូកក្បាលថ្នល់ត្រូវបានអាជ្ញាធររាជធានីភ្នំពេញធ្វើការរុះរើ និងឈូសឆាយហើយ ខណៈដែរ ការដោះស្រាយផលប៉ះពាល់ជាមួយនឹងម្ចាស់ទីតាំងបានបញ្ចប់ ក្រោយពីរដ្ឋបាលរាជធានីភ្នំពេញបាន
សុំគោលការណ៍ទៅរាជរដ្ឋាភិបាល ដើម្បីសុំប្ដូរទីតាំងការ៉ាសសាំងខាងលើចេញ ដើម្បីកែសម្រួលប្រព័ន្ធសារាចរនៅតំបន់ក្បាលថ្នល់នេះឱ្យកាន់តែប្រសើរឡើង ខណៈដែរតំបន់នេះតែងតែទទួលនូវការកកស្ទះចរាចរណ៍រាល់ថ្ងៃ។
ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញ លោកសាំ ពិសិដ្ឋ បានបញ្ជាក់អោយដឹងថា គម្រោងនៃការកែសម្រួលប្រព័ន្ធសារាចរនៅតំបន់ក្បាលថ្នល់ ឱ្យកាន់តែប្រសើរឡើង បានឈានដល់ការរុះរើ និងឈូសឆាយ ទីតាំងការ៉ាស់សាំងសូគីមិចដែលមានទីតាំងនៅច្រមុះជ្រូកក្បាលថ្នល់នេះហើយ ខណៈដែរ ការដោះស្រាយផលប៉ះពាល់ជាមួយនឹងម្ចាស់ទីតាំងបានបញ្ចប់ និងក្រោយពីរដ្ឋបាលរាជធានីភ្នំពេញបានសុំគោលការណ៍ទៅរាជរដ្ឋាភិបាល ដើម្បីសុំប្ដូរទីតាំងការ៉ាសសាំងខាងលើចេញ ។ ដោយនៅពេលនេះក្រុមការងារបានដាក់គ្រឿងចក្រដើម្បីឈូសឆាយអនុវត្តទៅតាមគម្រោងក្នុងការកែសំរួលប្រពន្ធចរាចរណ៍នៅតំបន់នេះ ។
លោកសាំ ពិសិដ្ឋ បានបញ្ជាក់ថា ប្រព័ន្ធចរាចរណ៍នៅច្រមុះជ្រូកក្បាលថ្នល់មានការកកស្ទះចរាចរណ៍រាល់ថ្ងៃ។ ដោយមើលឃើញពីបញ្ហាខាងលើនេះ រដ្ឋបាលរាជធានីភ្នំពេញក្រោមការដឹកនាំរបស់លោកឃួង ស្រេង បានសុំគោលការណ៍ទៅរាជរដ្ឋាភិបាល ដើម្បីសូមយកការ៉ាសសាំងសូគីមិចចេញពីច្រមុះជ្រូកក្បាលថ្នល់ ដោយប្តូទៅកាន់ទីតាំងផ្សេង ដើម្បីសម្រួលប្រព័ន្ធចរាចរណ៍នៅតំបន់នេះឱ្យកាន់តែប្រសើរឡើងជាងមុន ពិសេសគឺការតភ្ជាប់មហាវិថី៦០ម៉ែត្រ ត្រង់មកផ្លូវព្រះមុនីវង្សតែម្តង។
លោកសាំ ពិសិដ្ឋបានបញ្ជាក់ទៀតថា ពាក់ព័ន្ធនឹង
ការកែប្រពន្ធលំហូរសារាចរនៅស្តុបច្រមុះជ្រូកក្បាលថ្នល់នេះ រដ្ឋបាលរាជធានីភ្នំពេញ គ្រោងនឹងពង្រីកផ្លូវព្រះមន្នីវង្សអោយបានបីគន្លងនិងផ្លូវលេខ២៧១ បីគន្លង នៅពេលយកការ៉ាស់សាំងសូគីមិចនៅច្រមុះជ្រូកនេះចេញរួច៕