រដ្ឋបាលរាធានីភ្នំពេញ ចេញសេចក្តីជូនដំណឹងមួយ ដើម្បីប្រកាសជ្រើសរើសកម្មករជាច្រើននាក់ ដើម្បីបំពេញការងារជាអ្នកប្រមូល និងដឹកជញ្ជូនសំរាម សំណល់រឹង នៅរាជធានីភ្នំពេញ
ភ្នំពេញ៖ រដ្ឋបាលរាធានីភ្នំពេញកបានចេញសេចក្តីជូនដំណឹងមួយ ដើម្បីប្រកាសជ្រើសរើសកម្មករជាច្រើននាក់ ដើម្បីបំពេញការងារជាអ្នកប្រមូល និងដឹកជញ្ជូនសំរាម សំណល់រឹង នៅរាជធានីភ្នំពេញ ក្រោយពីកម្មករក្រុមហ៊ុន ស៉ិនទ្រីធ្វើកូដកម្មផ្អាក មិនប្រមូលសំរាម។
នេះបើយោងតាមសេចក្ដីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញ ដែលព័ត៌មានយើងទទួលបាននៅរសៀលនៅថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២០នេះ ។
ក្នុងសេចក្តីបានបញ្ជាក់ថា ប្រសិនបើប្រជាពលរដ្ឋចាប់អារម្មណ៍ ក្នុងបំពេញការងារជាអ្នកប្រមូល និងដឹកជញ្ជូនសំរាមសំណល់រឹង នៅរាជធានីភ្នំពេញត្រូវទៅដាក់ពាក្យនៅរដ្ឋបាលរាជធានីភ្នំពេញ ឬទំនាក់ទំនងតាមរយទូរស័ព្ទលេខ ០១៧ ៧២២ ២២៨ និង ០១២ ៩៩២៥៩៩ ចាប់ពីថ្ងៃនេះតទៅ។
គួរបញ្ជាក់ថា រដ្ឋបាលរាជធានីភ្នំពេញ កាលពីថ្ងៃទី៣ ខែ តុលា ឆ្នាំ២០២០កន្លងមកនេះបានចេញសេចក្តីជូនដំណឹងម្តងហើយ ដោយបានអំពាវនាវដល់បងប្អូនកម្មកររបស់ក្រុមហ៊ុនស៊ីនទ្រី បញ្ឈប់ការធ្វើកូដកម្ម ដោយ យកបញ្ហាសំរាមជាចំណាប់ខ្មាំង ដើម្បីទាមទារលក្ខខណ្ឌដែលខុសច្បាប់ ហើយត្រូវចូលបំពេញការងារផ្តល់សេវាប្រមូល និងដឹកជញ្ជូនសំរាមជាតាមធម្មតាវិញ យ៉ាងយូរបំផុតនៅថ្ងៃចន្ទ ទី៥ ខែតុលា ឆ្នាំ២០២០នេះ ជាកំហិត។ បើមិនដូច្នេះទេ រដ្ឋបាលរាជធានីភ្នំពេញ នឹងប្រកាសជ្រើសរើសកម្មករថ្មី ដើម្បីបំពេញការងារផ្តល់សេវាប្រមូល និងដឹកជញ្ជូនសំរាម ដោយមិនទទួលយកកម្មកររបស់ក្រុមហ៊ុនស៊ីនទ្រីឡើយ ហើយនេះជាថ្ងៃទី០៥តុលាហើយ ទើបប្រកាសជ្រើសរើសកម្មករប្រមូលសំរាម ខណៈកម្លាំងប្រជាការពារមិនគ្រប់គ្រាន់ ក្នុងការដើរប្រមូលសំរាមនៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ៕