ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រថយន្ត MITSUBISHI PAJERO Sport ស្លាក​លេខ​នគរបាល ២-៦១៩៤ បេ​ី​កបរ​ដោយ​លោក​អធិការរង​នគរបាល​ខណ្ឌចំការមន​ម្នាក់ ទេ​ី​ប​ចេញពី​កម្មវិធី​ជប់លៀង

232

 

​រាជធានី​ភ្នំពេញ ៖ ករណី​គ្រោះថ្នាក់​ចរាចរណ៍​រវាង​រថយន្ត MITSUBISHI PAJERO Sport ស្លាក​លេខ​នគរបាល ២-៦១៩៤ បេ​ី​កបរ​ដោយ​លោក​អធិការរង​នគរបាល​ខណ្ឌចំការមន​ម្នាក់ ទេ​ី​ប​ចេញពី​កម្មវិធី​ជប់លៀង ក្នុង​ល្បឿន​លឿន តាមផ្លូវ​លេខ ៩៩ ឆ្លងកាត់​ផ្លូវបំបែក​ទាំង​បំពាន​ស្លាក​សញ្ញា​ចរាចរ​ណ៍ ” ឈប់ ” ទៅបុក​កង់​មុខ​ចំហៀង​ខាងស្តាំ​រថយន្ត ១ គ្រឿង​ម៉ាក TOYOTA CAMARY បណ្តាល​ឲ្យ​រង​ការខូចខាត​ចំហៀង​មុខ​ផ្នែក​ខាងស្ដាំ​យ៉ាងដំណំ តែ​មិន​បណ្ដាល​ឲ្យ​មនុស្ស​រងរបួស​ទេ ក្រោយមក​ក៏​ទំនាក់ទំនង​ហៅ​កូនចៅ​មក​ដោះ​ស្លាក​លេខ​រថយន្ត​ចេញ និង យក​រថយន្ត​ចេញពី​កន្លែង​កេ​ី​ត​ហេតុ​បាត់ទៅ ។​

​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះ​បាន​កេ​ី​ត​ឡេ​ី​ង នៅ​ម៉ោង​០២:៣០​យប់​រំលងអធ្រាត្រ ឈានចូល​ថ្ងៃអាទិត្យ ទី​០៤ ខែតុលា ឆ្នាំ​២០២០​នេះ នៅ​ផ្លូវបំបែក​ជា​បួន លេ​ី​ផ្លូវ​លេខ​៤៨៤ កែង​ផ្លូវ​លេខ​៩៩ ខាងលិច​ក្លោងទ្វារ​វិទ្យាល័យ​បឹងត្របែក (​ប្រហែល​១២០​ម៉ែត្រ​) ស្ថិតក្នុង​សង្កាត់​ផ្សារ​ដេ​ី​ម​ថ្កូវ ខណ្ឌចំការមន រាជធានី​ភ្នំពេញ ។​

​តាម​ប្រភពព័ត៌មាន​ពី​បុរស​ម្នាក់​សូម​មិន​បញ្ចេញ​ឈ្មោះ​ជា​អ្នករត់ម៉ូតូឌុប​នៅក្បែរ​កន្លែង​កេ​ី​ត​ហ​តុ​ដែល​ឃើញ​ផ្ទាល់​ភ្នែក​បាន​រៀបរាប់​ប្រាប់​អោយដឹងថា​មុនពេល​កើតហេតុ គេ​បានឃើញ​រថយន្ត​មួយគ្រឿង ម៉ាក TOYOTA CAMRY ពណ៌​ស្ករ ពាក់​ស្លាក​លេខ​ភ្នំពេញ 2O-3302 បេ​ី​កបរ​ដោយ​បុរស​ម្នាក់ បាន​ធ្វេ​ី​ដំណេ​ី​រ​តាមផ្លូវ​លេខ​៤៨៤ ទិសដៅ​ពី​កេ​ី​តទៅ​លិច ក្នុង​ល្បឿន​ធម្មតា លុះ​មកដល់​កន្លែង​កេ​ី​ត​ហេតុ ផ្លូវបំបែក​ជា​បួន កែង​ផ្លូវ​លេខ​៩៩ ក៏បាន​បន្ថយល្បឿន ស្រាប់តែ​ឃេ​ី​ញ​រថយន្ត​មួយគ្រឿង​ទៀត ម៉ាក MITSUBISHI PAJERO Sport ព​ណ៍ស ពាក់​ស្លាក​លេខ​នគរបាល 2-6194 ដែល​បេ​ី​កបរ​ដោយ​បុរស​ម្នាក់ ដែល​ស្គាល់​ច្បាស់​ថា​ជា អធិការរង នគរបាល​ខណ្ឌចំការមន ព្រះនាម (​បាសាក់​១៥) បាន​ធ្វៀ​ដំណេ​ី​រ​ក្នុង​ល្បឿន​យ៉ាង​លឿន តាមផ្លូវ​លេខ​៩៩ ទិសដៅ​ពី​ជើង​មក​ត្បូង មិនបាន​បន្ថយល្បឿន​ទេ ថែមទាំង​បេ​ី​ក​បំពាន​ស្លាក​សញ្ញា​ចរាច​រណ៍​”​ឈប់​”​ថែមទៀត ក៏​ជ្រុល​ទៅបុក​ចំ​កង់​មុខ​ចំហៀង​ខាងស្តាំ​រថយន្ត​កា​ម៉ា​រី បណ្តាល​ឲ្យ​រថយន្ត កា​ម៉ា​រី រង​ការខូចខាត​ផ្នែក​កង់​មុខ​ចំហៀង​ខាងស្ដាំ​យ៉ាងដំណំ និង​រថយន្ត​ពាក់​ស្លាក​លេខ​នគរបាល​នោះ រង​ការខូចខាត​ផ្នែក​ខាងមុខ​យ៉ាងដំណំ ហេ​ី​យ​ក៏​បេ​ី​ក​ទៅមុខ​ប្រហែល​៥​ម៉ែត្រ​ទៀត ទេ​ី​ប​ឈប់ ហេ​ី​យ​ចុះមក​ពិនិត្យ​មេ​ី​ល​រថយន្ត​របស់ខ្លួន តែ​មិន​បណ្ដាល​ឲ្យ​មនុស្ស​របួស​ទេ ។​

​បេ​ី​តាម​សម្ដី​បុរស​ម្ចាស់​រថយន្ត​កា​ម៉ា​រី​បាន​រៀបរាប់​ប្រាប់ថា ដំបូង​ឡេ​ី​យ​គាត់​បាន​បេ​ី​ក​រថយន្ត​របស់គាត់ ពី​កេ​ី​តទៅ​លិច ក្នុង​លឿន​ធម្មតា មកដល់​ចំណុច​កេ​ី​ត​ហេតុ​គាត់​បាន​ឃេ​ី​ញ​រថយន្ត បេ​ី​កបរ​ដោយ​បុរស​ម្នាក់ ដែល​គេ​ស្គាល់​ច្បាស់​ថា ជា​អធិការរង​នគរបាល​ខណ្ឌចំការមន ដែល​ទេ​ី​ប​ចេញពី​កម្មវិធី​ជប់លៀង បាន​បេ​ី​កបរ​ក្នុងស្ថានភាព ស្រវឹង ក្នុង​ល្បឿន​លឿន បាន​ឆ្លង​ស្តុ​ប​ដូចគ្នា តែ​បំពាន​ស្លាក​សញ្ញា​ចរាចរ​ណ៍​”​ឈប់​” ទេ​ី​ប​ជ្រុល​ទៅបុក​កង់​មុខ​ចំហៀង​ខាងស្តាំ​រថយន្ត​កា​ម៉ា​រី របស់គាត់ រង​ការខូចខាត​អស់​មួយ​ចំហៀង​យ៉ាងដំណំ តែ​ក្រោយមក ម្ចាស់​រថយន្ត​បង្ក បាន​ហៅ​បុរស​ម្នាក់ទៀត​មក​ធ្វេ​ី​ជា ចរចារ​គ្នា ខណៈពេល​កំពុងនិយាយ​គ្នា ស្រាប់តែ​ម្ចាស់​រថយន្ត ស្លាក​លេខ​នគរបាល នោះ ហៅ​កូនចៅ​មក​ដោះ​ស្លាក​លេខ​ទាំងមុខ​ទាំងក្រោយ​ចេញ​ហេ​ី​យ ក៏​ឡេ​ី​ង​ជិះ​ម៉ូតូ​ជាមួយគ្នា​ជិះ​គេចខ្លួន​ចេញទៅ​បាត់ ស្រមោល ។​

​បច្ចុប្បន្ន​ក្រោយពេល​កេ​ី​ត​ហេតុ រថយន្ត​ទាំងពីរ​គ្រឿង ត្រូវបាន​ប្រគល់អោយ​ស​ម​ត្ថ​កិច្ច​ចុះមក​វាស់វែង​យកទៅ​ក្សា​ទុក​រងចាំ​ដោះស្រាយ​គ្នា​ពេល​ក្រោយ ៕​

អត្ថបទដែលជាប់ទាក់ទង