ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សូម​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ ត្រូវ​ប្រុងប្រយ័ត្ន​ឲ្យ​បាន​ខ្ពស់ អាច​និង​មាន​ភ្លៀង និង​ខ្យល់​កើនឡើង ក្នុងអំឡុងពេល​ចាប់ពី​ថ្ងៃទី ៧ ដល់​ថ្ងៃទី ៩ ខែតុលា

65

 

​ក្រសួង​ធនធានទឹក​និង​ឧតុនិយម បានប្រកាស​សូម​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ ត្រូវ​ប្រុងប្រយ័ត្ន​ឲ្យ​បាន​ខ្ពស់ អាច​និង​មាន​ភ្លៀង និង​ខ្យល់​កើនឡើង ក្នុងអំឡុងពេល​ចាប់ពី​ថ្ងៃទី ៧ ដល់​ថ្ងៃទី ៩ ខែតុលា ឆ្នាំ​២០២០ នេះ ។

​ក្រសួង​ធនធានទឹក សូម​សាធារណជន​មេត្តា​ជ្រាប​ជា​ព័ត៌មាន ពិសេស​បងប្អូន​ប្រជាពលរដ្ឋ​ដែល​រស់នៅក្នុង​ទីប្រជុំជន ទី​ទំនាប​ក្បែរ​ផ្លូវទឹក និង​បងប្អូន​ប្រជា​នេសាទ និង​អ្នកធ្វើដំណើរ​តាម​សមុទ្រ​ទាំងអស់ សូម​បង្កើន​ការយកចិត្តទុកដាក់​ប្រុងប្រយ័ត្ន​ខ្ពស់ ដើម្បី​ចៀសវាង​នូវ​គ្រោះថ្នាក់​ផ្សេងៗ ដែល​អាច​និង​កើតមានឡើង​ជាយថាហេតុ ។​

​បើតាម​សេចក្តីប្រកាស​ព័ត៌មាន បាន​លើកឡើងថា បន្ទាប់ពី​បានធ្វើ​ការតាមដាន ការវិវត្ត​ស្ថានភាព​អាកាសធាតុ​ជា​បន្តបន្ទាប់ សង្កេតឃើញថា ប្រព័ន្ធ​សម្ពាធ​ទាប បាន​បន្ត​លាតសន្ធឹង​ឆ្លងកាត់​លើ​កម្ពុជា ដោយ​ភ្ជាប់​ទៅនឹង​សម្ពាធ​ទាប​មួយ​នៅ លើ​សមុទ្រ​ចិន​ខាងត្បូង ។ ដោយឡែក​នៅលើ​សមុទ្រ​ចិន​ខាងត្បូង នឹង​អាច​កើតមាន​ជា វិ​សម្ពាធ ទាប (Tropical Depression) ឬ​ជា​ព្យុះ (Tropical Storm) ដើរ​សំដៅ​ឆ្ពោះ​ចូលដល់​លើ​ភាគខាងត្បូង ប្រទេស​វៀតណាម នៅ​ថ្ងៃទី ៧ ខែតុលា ឆ្នាំ ២០២០ ។ ស្ថានភាព​អាកាសធាតុ​បែបនេះ នឹងធ្វើ​ឲ្យ​បណ្ដា​ខេត្ត​ស្ទើរ​ទូទាំង​ព្រះរាជាណាចក្រ​កម្ពុជា ក្នុងអំឡុង​ចាប់ពី​ថ្ងៃទី ៧ ដល់​ថ្ងៃទី​៩ ខែតុលា ឆ្នាំ ២០២០ នឹង​អាចមាន​ភ្លៀង និង​ខ្យល់​កើនឡើង​។ ចំពោះ​បណ្តា​រាជធានី ខេត្ត​នៅ​ភាគខាងត្បូង ខេត្ត​ខាងកើត​ជាប់​ប្រទេស​វៀតណាម និង​បណ្តា​ខេត្ត នៅ​តំបន់​មាត់សមុទ្រ នឹង​អាចមាន​ភ្លៀង​ធ្លាក់​ច្រើន ដែល​ធ្វើ​ឲ្យ​ទី​ទំនាប​ក្បែរ​ផ្លូវទឹក តំបន់ភ្នំ និង តំបន់​ជួរ​ភ្នំក្រវាញ នៅក្នុង​ភូមិសាស្ត្រ​នៃ​បណ្តា​ខេត្ត​ទាំងនោះ ប្រឈម​ខ្ពស់​នឹង​ជំនន់​ទឹកភ្លៀង ជាមួយគ្នា​នោះ នៅ​តំបន់​មាត់សមុទ្រ និង​នៅលើ​ផ្ទៃសមុទ្រ អាចមាន​ភ្លៀង ខ្យល់​បក់បោក​ខ្លាំង និង រលក​សមុទ្រ​ខ្ពស់ៗ ។ អាស្រ័យ​ដូច​បាន​ជម្រាបជូន​ខាងលើ សូម​សាធារណជន​ជ្រាប​ជា​ព័ត៌មាន ពិសេស បងប្អូន ប្រជាពលរដ្ឋ​ដែល​រស់នៅក្នុង​ទីប្រជុំជន ទី​ទំនាប​ក្បែរ​ផ្លូវទឹក និង​បងប្អូន​ប្រជា​នេសាទ និង​អ្នកធ្វើដំណើរ​តាម​សមុទ្រ​ទាំងអស់ សូម​បង្កើន​ការយកចិត្តទុកដាក់​ប្រុងប្រយ័ត្ន​ខ្ពស់ ដើម្បី​ចៀសវាង​នូវ​គ្រោះថ្នាក់​ផ្សេងៗ ដែល​អាច​កើតមានឡើង​ជាយថាហេតុ ។​

​ក្រសួង​ធនធានទឹក និង​ឧតុនិយម បាននិងកំពុង​បន្ត​តាមដាន​យ៉ាង​យកចិត្តទុកដាក់​លើ បាតុភូតធម្មជាតិ​នេះ ហើយនឹង​ជម្រាបជូន​ព័ត៌មាន​ជា​បន្តបន្ទាប់​ទៀត ក្នុងករណី​ចាំបាច់ ។​

អត្ថបទដែលជាប់ទាក់ទង