ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឥស្សរជនថ្នាក់ដឹកនាំ អញ្ជើញថ្វាយព្រះរាជដំណើរ ព្រះមហាក្សត្រ និងសម្តេចម៉ែ យាងទៅសាធារណរដ្ឋប្រជាមានិតចិន

65

ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និង សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត បានយាងទៅពិនិត្យព្រះរាជសុខភាព នៅរដ្ឋធានីប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន នាព្រឹកថ្ងៃទី៦ ខែតុលា ឆ្នាំ២០២០នេះ។

ឥស្សរជនកំពូលៗ ថ្នាក់ដឹកនាំស្ថាប័ននីតិប្បញ្ញត្តិ និងនីតិប្រតិបត្តិ ព្រមទំាងព្រះរាជវង្សានុវង្សជាច្រើន បានយាង និងអញ្ជើញថ្វាយព្រះរាជដំណើរព្រះអង្គទំាងទ្វេ ដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ។

សូមក្រាបបង្គំថ្វាយ ព្រះមហាក្សត្រ និងសម្តេចម៉ែ មានព្រះកាយពលមាំមួន ព្រះរាជសុខភាពល្អ បរិបូរណ៌ និងព្រះជន្មាយុយឺនយូរ ដើម្បីទ្រង់គង់ជាម្លប់ដល់កូនចៅ ប្រជានុរាស្រ្ត ជាដរាបរៀងទៅ៕

អត្ថបទដែលជាប់ទាក់ទង