ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បុរសនិងប្រពន្ធចេញ ពីផ្ទះលក់ដូរចោរ គាស់ផ្ទះជិត៥មុឺនដុល្លា

94

ភ្នំពេញ : បុរសម្នាក់ជាម្ចាស់ផ្ទះបានដឹកកូនទៅសាលារៀនពេលត្រលប់មកវិញចោរគាស់ផ្ទះទាំងកណ្ដាលថ្ងៃត្រង់ពេលម្ចាស់ផ្ទះឃើញទ្វារបើកឆ្ងល់ចូលក្នុងផ្ទះចោរ២នាក់លួចទ្រព្យសម្បត្តិអស់ជាច្រើនមុឺនដុល្លាបង្កការភ្ញាក់ផ្អើល កាលវេលាម៉ោង១២និង៣០នាទីថ្ងៃត្រង់ថ្ងៃទី០៦ ខែ តុលា ឆ្នាំ ២០២០នៅចំណុចផ្លូវ៤១៨ ស្ថិតនៅភូមិ៣ សង្កាត់ ទួលទំពូង ខណ្ឌចំការមន ។

សមត្ថកិច្ចបានអោយដឹងថាបុរសម្ចាស់ផ្ទះខាងលើបានរាយការណ៍ប្ដឹងអាជ្ញាធរថាចោរគាស់ផ្ទះទាំងកណ្ដាលថ្ងៃរួចដោយអាកាសធាតុភ្លៀងខ្លាំងពេកលុះព្រឹកថ្ងៃទី០៦ខែឆ្នាំខាងលើក៏សហការជាមួយផ្នែកព្រហ្មទណ្ឌខណ្ឌដើម្បីចុះមកត្រួតពិនិត្យផ្ទះកន្លែងកើតហេតុក៏មានពន្លឺថាចោរមានគ្នា២នាក់អាយុខ្ទង់៣០ឆ្នាំជិះម៉ូតូ១គ្រឿងមិនចាំម៉ាកឈប់មុខផ្ទះអ្នកជិតខាងឃើញដែរតែមិនចាប់អារម្មណ៍ជាចោរស្មានតែគ្រួសារអ្នករងគ្រោះអោយមកបើកទ្វារយកសម្ភារ: ។ជនរងគ្រោះ ឈ្មោះ លៀង ភេទស្រី អាយុ ៤៥ឆ្នាំ មុខរបរលក់ដូរ ស្នាក់នៅផ្ទះកើតហេតុខាងលើ ។មុនកើតហេតុគាត់២នាក់ប្ដីប្រពន្ធបានចេញទៅលក់ដូរដូចសព្វដងរាល់ព្រឹកទាល់តែល្ងាចបានមកវិញពេលកូនចេញទៅសាលារៀនបានចាក់សោផ្ទះត្រឹមត្រូវមេសចំនួន២ក្នុង១ក្រៅ១តែពេលវេលាម៉ោង១និង៣០នាទីរសៀលត្រលប់មកផ្ទះវិញឃើញទ្វារផ្ទះបើកចំហរទើបបង្កការភ្ញាក់ផ្អើលកូនប្រុសទូរស័ព្ទមកឪពុកថាចោរគាស់ផ្ទះលួចយកទ្វារសម្បត្តិអស់បាត់បង់សម្ភារ:តុឈើចំនួន១ក្នុងនោះមានគ្រឿងអង្កាលមួយចំនួនសរុបទឹកប្រាក់ប្រហែល៧ពាន់ដុល្លា,លុយខ្មែរចំនួន៦០លានរៀល,ដុល្លា១៥០០០ដុល្លា,សម្ភារ:ខូចខាតសោទ្វារផ្ទះចំនួន២នាក់ខូចធ្លុះធ្លាយអស់ ។

អត្ថបទដែលជាប់ទាក់ទង