នគរបាលស្រុកកណ្តាលស្ទឹង ឃាត់ខ្លួនបុរសម្នាក់ គំរាមសម្លាប់អ្នកដទៃ
ខេត្តកណ្ដាល ៖ កម្លាំងនគរបាលស្រុកកណ្តាលស្ទឹង ឃាត់ខ្លួនបុរសម្នាក់ជាក់ស្តែង ពាក់ព័ន្ធករណីគំរាមកំហែងថានឹងសម្លាប់ទៅលើអ្នកដទៃ ប្រព្រឹត្តនៅថ្ងៃទី៦ ខែតុលា ឆ្នាំ២០២០ វេលាម៉ោង៦និង៣០នាទី ចំណុចភូមិឃ្មុត ឃុំបារគូ ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល ។
ជនរងគ្រោះឈ្មោះ កែវ លីដា ភេទស្រី អាយុ៦៥ឆ្នាំ មានទីលំនៅ ភូមិឃ្មុត ឃុំបារគូ ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល មុខរបរ កសិករ ។ ចំណែកជនសង្ស័យឈ្មោះ យុទ្ធ វិច្ឆិកា ភេទប្រុស អាយុ ៣៧ឆ្នាំ មានទីលំនៅភូមិ ឃុំជាមួយជនរងគ្រោះ មុខរបរ កម្មករសំណង់ ។
វត្ថុតាងចាប់យក ដែកជ្រុង ប្រវែង១០៣សង់ទីម៉ែត្រ ។
សេចក្តីរាយការណ៍បានឲ្យដឹងថា នៅថ្ងៃទី ខែ ឆ្នាំ មុនពេលកើតហេតុ ជនសង្ស័យបានកាន់ ដែកជ្រុងប្រវែង១០៣សង្ទីម៉ែត្រ ដើរចូលមកក្នុងដីឡូត៍ផ្ទះរបស់ជនរងគ្រោះ ហើយបាន ស្រែកជេរបញ្ចោរជនរងគ្រោះ និងប្តី ថែមទាំងបានយកដែកជ្រុងយារបម្រុងវាយ តែត្រូវជនរង គ្រោះរត់គេចខ្លួន ។ ពេលនោះជនសង្ស័យបានវាយត្រូវ តុអ៊ីណុក បណ្តាលឲ្យកំពិត និងបានដេញវាយប្អូនស្រីរបស់ខ្លួនឈ្មោះ យុទ្ធ ស្រីមុំ តែពុំត្រូវ និងបានវាយទ្រុងមានបណ្តាល ឲ្យដាច់ធ្លុះសំណាញ់លួសជាច្រើកន្លែង និងស្រែកជេរ គំរាមក្រុមគ្រួសារថែមទៀត ។ ភ្លាមនោះ បងប្អូនជនរងគ្រោះបានទូរស័ព្ទប្តឹងសមត្ថកិច្ច ប៉ុស្តិ៍នគរបាលរដ្ឋបាល ។ កន្លងមក ជនសង្ស័យបានវាយមកលើនរងគ្រោះ ជាច្រើនលើកច្រើនសាមកហើយ។
ក្រោយពីបានទទួលព័ត៌មាន កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលបារគូ បានចុះទៅដល់កន្លែងកើតហេតុឃាត់ខ្លួនជនសង្ស័យបញ្ជូនជនសង្ស័យមកអធិការដ្ឋាននគរបាលស្រុកកណ្តាលស្ទឹង ដើម្បីកសាងសំណុំរឿងបន្តចាត់ការតាមនីតិវិធី ៕