ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្រសួងសុខាភិបាល ស្នើសុំ​អាជ្ញា​ធរមាន​សមត្ថកិច្ច​ចាត់វិធានការ​តាមផ្លូវ​ច្បាប់ ម្ចាស់​គណនី​ហ្វេ​ស​ប៊ុ​ក “​ស្ពៃក្តោប​” ផ្សព្វផ្សាយ​នូវ​ព័ត៌មាន​បំ​ភ្លើ​ស​ថា ប្រើ​ចេកណាំវ៉ា​ខ្ចី ជី​ត្រចៀកជ្រូក ទឹកដូង​ខ្ចី អាច​ព្យាបាល​ជំងឺ​គ្រុន​ឈី​ក​ជាសះស្បើយ

52

 

​ភ្នំពេញ​៖ បន្ទាប់ពី​មាន​គណនី​ហ្វេ​ស​ប៊ុ​កមួយ​ឈ្មោះ ស្ពៃក្តោប បាន​ផ្សព្វផ្សាយ​នូវ​ព័ត៌មាន​បំ​ភ្លើ​ស​ហួស​ពី​ការពិត ទាក់ទង​នឹង​ករណី​មាន​ថ្នាំ​សម្រាប់​ព្យាបាល​ជំងឺ​គ្រុន​ឈី​ក ដោយ​គ្រាន់តែ​ប្រើ​ចេកណាំវ៉ា​ខ្ចី ជី​ត្រចៀកជ្រូក ទឹកដូង​ខ្ចី តែប៉ុណ្ណោះ​ក៏​អាច​ព្យាបាល​ជំងឺ​គ្រុន​ឈី​កបាន​ជាសះស្បើយ ។ ករណីនេះ នៅ​ព្រឹក​ថ្ងៃទី​៧​ខែតុលា ឆ្នាំ​២០២០ ក្រសួងសុខាភិបាល ច្រានចោល​ទាំងស្រុង​នូវ​ការចុះផ្សាយ​បែបនេះ និង​ស្នើសុំ​បញ្ឈប់​ការផ្សាយ ឬ​ចែកចាយ​ព័ត៌មាន​បែបនេះ​។ សុំ​អាជ្ញា​ធរមាន​សមត្ថកិច្ច​ចាត់វិធានការ​តាមផ្លូវ​ច្បាប់​ជា​ធរមាន​។

​លោកជំទាវ​ឱ វណ្ណឌី​ន អ្នកនាំពាក្យ​ក្រសួងសុខាភិបាល បាន​ថ្លែងប្រាប់​អ្នកសារព័ត៌មាន​តាម​បណ្តាញ​សង្គម​តេ​ឡេ​ក្រាម​ថា “​ក្រសួងសុខាភិបាល សូម​ច្រានចោល​ទាំងស្រុង​នូវ​ការចុះផ្សាយ​បែបនេះ​។ សុំ​បញ្ឈប់​ការផ្សាយ ឫ​ចែកចាយ​ព័ត៌មាន​បែបនេះ​”​។
​លោកជំទាវ បាន​បញ្ជាក់ថា “​សុំ​អាជ្ញា​ធរមាន​សមត្ថកិច្ច​ចាត់វិធានការ​តាមផ្លូវ​ច្បាប់​ជា​ធរមាន​។
​សុំ​បងប្អូន​មានការ​ប្រុងប្រយ័ត្ន បើ​មាន​បញ្ហា​សុខភាព ចាំបាច់​ត្រូវ​ស្វែងរក​ការព្យាបាល​នៅ​មន្ទីរពេទ្យ​រដ្ឋ ដែល​នៅ​ជិត​លោកអ្នក​”៕​

អត្ថបទដែលជាប់ទាក់ទង