នាយកអង្គការWHOថា វ៉ាក់សាំងកូវីដ អាចនឹងព្រមចេញប្រើបាននៅចុងឆ្នាំនេះ
ទីភ្នាក់ងារReutersបានផ្សាយកាលពីម្សឹលមិញថាលោកវេជ្ជបណ្ឌិតTedros នាយកអង្គការWHOបានថ្លែងប្រាប់កិច្ចប្រជុំក្រុមប្រឹក្សាភិបាលនៃអង្គការWHOថាវ៉ាក់សាំងប្រឆាំងនឹងជំងឹកូវីដ អាចនឹងព្រមចេញប្រើបាននៅដំណាច់ឆ្នាំនេះ។
ខណៈនេះអង្គការWHOក្រោមគម្រោងCOVAXមានវ៉ាក់សាំងចំនួន៩ប្រភេទក្នុងដៃ និងមានគម្រោងចែកចាយចំនួន២០០លានដូស នៅដំណាច់ឆ្នាំនេះ។ ហើយខណៈនេះក៏មានប្រទេសចំនួន១៦៨ បានចូលរួមក្នុងកម្មវិធីគម្រោងនេះលើកលែងតែចិន អាមេរិច និងរុស្សី។