សាន់ សំអុន និង ផាន់ ផាន់ណាត់នរណាខ្លាំង ?
ភ្នំពេញ៖ព្រឹត្តិការណ៍TV5 Boxing Knock-Out Serir by Cell card សម្រាប់យប់ថ្ងៃទី១០តុលានេះអ្នកប្រដាល់២រូបទៀតហើយដែលនឹងត្រូវប្រជែងគ្នាដណ្ដើមកៅអីសម្រាប់ឡើងទៅប្រកួតបន្តវគ្គជម្រុះជុំទី២
បន្តទៀត ។
សាន់ សំអុនក្លិបអារុណរះកីឡាត្រូវតស៊ូជាមួយអ្នកប្រដាល់ជើងឌឺផាន ផាន់ណាត់របស់ក្លិបបញ្ជាការដ្ឋានទ័ពពិសេស ។អ្នកប្រ
ដាល់ទៃង២រូបនេះសុទ្ធតែបោះសំដីក្អេងក្អាងមុនពេលប្រកួតថាពួកគេសុទ្ធជាអ្នកខ្លាំងត្រូវតែប្រជែងយកកៅអីសម្រាប់ឡើងទៅប្រកួតបន្ត
វគ្គជម្រុះជុំទី២ឲ្យបានដូចគ្នា ។
ទំនងជាសុទ្ធតែត្រៀមខ្លួនបានល្អដូចគ្នាហើយមើលទៅបានជាហ៊ានលេងសំដីផ្លែផ្កាដាក់គ្នាបែបនេះ ។តាមពីតពួកគេទាំង
២រូបសុទ្ធតែជាអ្នកប្រដាល់ជើងថ្មីប៉ុណ្ណោះតែគេធ្លាប់ឆ្លងកាត់ការប្រកួតបានច្រើនគួរសមដែរ ។សាន់ សំអុនជាអ្នកប្រដាល់ដែលច្បាស់ខាង
កណ្ដាប់ដៃចំពោះផាន ផាន់ណាត់គេមានផ្លែវ៉ៃបានល្អទាំងព្រមតែម្ដង ។
នរណាជាអ្នកមានសមត្ថភាពពិតប្រាកថក្នុងការប្រជែងយកកៅអីនៅវគ្គជម្រុះជុំទី២ ?សូមបញ្ជាក់ថាសាន់ សំអុនមានប្រវត្តិប្រកួត
ចំនួន៣១ដង ឈ្នះ២៥ដង ចាញ់៥ដង និងស្មើពិន្ទុ១ដង ។ចំពោះផាន ផាន់ណាត់វិញគេមានប្រវត្តិប្រកួតចំនួន២១ដង ឈ្នះ១៦ដង និងចាញ់៥ដង ។នរណាខ្លាំងពិតប្រាកដ?
ចំពោះគូប្រកួតក្រៅព្រឹត្តិការណ៍បានរង្វាន់វិញនោះប៊ន ពន្លឹកក្លិបនាគរាជចតុមុខប្រកួតជាមួយអ្នកប្រដាល់ផន សុខវិបុលមកពី
ក្លិបជ្រៃសែនជ័យខេត្តកំពង់ស្ពឺដោយប្រកួតគ្នាក្នុងប្រភេទទម្ងន់៥១គីឡូក្រាម ។
អ្នកប្រដាល់វ័យក្មេងទាំង២រូបនេះសុទ្ធតែជាអ្នកខ្លាំងដូចគ្នាគេវ៉ៃចូលចិត្តប្ដូរនិងព្យាយាមប្រើពេលវេលាខ្លីដើម្បីផ្ដួលគូប្រកួត ។
នរណាជាអ្នកឈ្នះតែរវាងអ្នកប្រដាល់ទាំង២រូបនេះទាំងអ្នកឈ្នះទាំងអ្នកចាញ់ប្រាកដជាទ្រមខ្លួនដូចគ្នាជាមិនខានឡើយ ។
អ្នកប្រដាល់ជើងចាស់សេន កុសលក្លិបមោងឬស្សិមរតកគុនខ្មែរប្រកួតជាមួយអ្នកប្រដាល់ជើងថ្មីតុប ផេងរបស់ក្លិបកុលបុត្រគុន
ខ្មែរដោយប្រកួតគ្នាក្នុងប្រភេទទម្ងន់៦០គីឡូក្រាម ។
នរណាក៏ដឹងដែរថាសេន កុសលជាជើងខ្លាំងមួយរូបតែសម្រាប់តុប ផេងក៏ទំនងជាមិនខ្សោយដែរទើបគេហ៊ានតស៊ូជាមួយកុសល
បែបនេះ ។ចាំមើលនរណាជាអ្នកខ្លាំងពិតប្រាកដ ។
ជើងខ្លាំងធន អៀងឡេងក្លិបកងយោធពលខេមរភូមិន្ទប្រកួតជាមួយអ្នកប្រដាល់សាន់ ហាយឡាយក្លិបយុវវាលស្បូវខ័ណ្ឌច្បារអំ
ពៅដោយប្រកួតគ្នាក្នុងប្រភេទទម្ងន់៥៤គីូឡូក្រាម ៕