ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សហព័ន្ធខ្មែរអត្តពលកម្មស្ម័គ្រចិត្តប្រកាស ការប្រកួតកីឡាអត្តពលកម្មជើងឯកថ្នាក់ជាតិឆ្នាំ២០២០ នាខែវិច្ឆិកា

71

ភ្នំពេញ៖សហព័ន្ធខ្មែរអត្តពលកម្មស្ម័គ្រចិត្តប្រកាសរៀបចំ ការប្រកួតកីឡាអត្តពលកម្មជ្រើសរើសជើងឯកថ្នាក់ជាតិឆ្នាំ២០២០ជាផ្លូវការជូនដំណឹងដល់ប្រធាន សមាគម-ក្លិបកីឡាអត្តពលកម្ម ក្រសួងស្ថាប័ន និងមន្ទីរអប់រំយុវជន និងកីឡារាជធានី -ខេត្តដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១១ ១២ និង១៣ ខែវិច្ឆិកា ឆ្នាំ២០២០ នាពេលខាងមុខនេះ។
លោក ហ៊ុន បូរី អគ្គលេខាធិការនៃសហព័ន្ធបានប្រាប់ឲ្យដឹងថា ការប្រកួតខាងលើនេះសហព័ន្ធបានបញ្ជាក់ពីវិញ្ញាសាដែលត្រៀមរៀបចំប្រកួតរួមមាន៖អាយុលើស២០ឆ្នាំគឺវិញ្ញាសាបុរល៖រត់ល្បឿនចម្ងាយ១០០ម៉ែត្រ រត់ចម្ងាយ៨០០ម៉ែត្រ រត់ចម្ងាយ១០០០០ម៉ែត្រ លោភកម្ពស់ លោតចម្ងាយ និងចោលដុំដែក(៧.២៦៥ គ.ក) ចំណែកវិញ្ញាសានារី៖ រត់ចម្ងាយល្បឿន១០០ម៉ែត្រ រត់ចម្ងាយ៨០០ម៉ែត្រ រត់ចម្ងាយ៥០០០ម៉ែត្រ លោតកម្ពស់ លោតចម្ងាយ និងចោលដុំដែក(៤ គ.ក)
ចំណែកអាយុក្រោម២០ឆ្នាំវិញ្ញាសាបុរស៖ រត់ចម្ងាយល្បឿន១០០ម៉ែត្រ រត់ចម្ងាយ៨០០ម៉ែត្រ រត់ចម្ងាយ៥០០០ម៉ែត្រ លោតកម្ពស់ លោតចម្ងាយ និងចោលដុំដែក(៤ គ.ក) រីឯវិញ្ញាសានារី៖ រត់ចម្ងាយល្បឿន១០០ម៉ែត្រ រត់ចម្ងាយ៨០០ម៉ែត្រ រត់ចម្ងាយ៣០០០ម៉ែត្រ លោតចម្ងាយ លោតកម្ពស់និងចោលដុំដែក(៣គ.ក)៕

អត្ថបទដែលជាប់ទាក់ទង