ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ស្ថានទូតកម្ពុជានិងមន្ទីរពេទ្យ សាកលវិទ្យាល័យ SoonChunHyangនៅកូរ៉េចុះ MOU ជាមួយគ្នា ដើម្បីពង្រឹងទំនាក់ទំនងលើវិស័យសុខាភិបាលបន្ថែមទៀត

150

ប្រទេសកូរ៉េ៖ ការសាងសង់មន្ទីរពេទ្យ នៅរាជធានីភ្នំពេញ, ខេត្តសៀមរាប, ការថែទាំសុខភាពមាតានិងទារកនៅតំបន់ភូមិភាគឦសាន, ការបណ្ដុះបណ្ដាលក្រុមគ្រូពេទ្យខ្មែរទាំងនៅកម្ពុជា ក៏ដូចជាអញ្ជើញគ្រូពេទ្យជំនាញមកដកបទពិសោធន៍ផ្ទាល់នៅកូរ៉េ និងការជួយថែទាំសុខភាពដល់មន្ត្រីការទូតព្រមទាំងក្រុមគ្រួសារ ជាគម្រោងទាំង១២ចំណុចរបស់មន្ទីរពេទ្យសាកលវិទ្យាល័យ SoonChunHyang

   ស្ថានទូតកម្ពុជានិងមន្ទីរពេទ្យសាកលវិទ្យាល័យSoonChunHyang នៅថ្ងៃទី០៧ តុលានេះបានចុះអនុស្សារណៈនៃការយោគយល់ MOU ជាមួយគ្នាដើម្បីបន្តពង្រីក និងពង្រឹងទំនាក់ទំនងវិស័យសុខាភិបាលបន្ថែម ទាំងនៅកម្ពុជា និងកូរ៉េ

  លោក ឡុង ឌីម៉ង់ ឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ បានអោយដឹងថា អនុស្សារណៈនៃការយោគយល់MOU ស្ដីពីកិច្ចសហប្រតិបត្តិការលើវិស័យសុខាភិបាល រវាងស្ថានទូតកម្ពុជានិងមន្ទីរពេទ្យសាកលវិទ្យាល័យSoonChunHyang ខាងលើនេះធ្វើឡើង ដើម្បីបន្តពង្រីក និងពង្រឹងទំនាក់ទំនងវិស័យសុខាភិបាលបន្ថែម ទាំងនៅកម្ពុជា និងកូរ៉េ។

   លោកថា MOU នេះនឹងក្លាយជាស្ពានភ្ជាប់ចំណងកិច្ចសហប្រតិបត្តិការបន្ថែម ទាំងលើការបណ្ដុះបណ្ដាលជំនាញដល់ក្រុមគ្រូពេទ្យខ្មែរ ការផ្ដល់សេវាថែទាំដល់បងប្អូនប្រជាពលរដ្ឋខ្មែរដែលកំពុងរស់នៅកូរ៉េ ក៏ដូចជាមកពីកម្ពុជា។

   មន្ទីរពេទ្យ SoonChunHyang បាននិងកំពុងអនុវត្តគម្រោងជាមួយកម្ពុជាចំនួន១២ មានដូចជាការសាងសង់មន្ទីរពេទ្យនៅរាជធានីភ្នំពេញ, ខេត្តសៀមរាប, ការថែទាំសុខភាពមាតានិងទារកនៅតំបន់ភូមិភាគឦសាន, ការបណ្ដុះបណ្ដាលក្រុមគ្រូពេទ្យខ្មែរទាំងនៅកម្ពុជា ក៏ដូចជាអញ្ជើញគ្រូពេទ្យជំនាញមកដកបទពិសោធន៍ផ្ទាល់នៅកូរ៉េ និងបានជួយថែទាំសុខភាពដល់មន្ត្រីការទូតព្រមទាំងក្រុមគ្រួសារផងដែរ៕

 

អត្ថបទដែលជាប់ទាក់ទង